Connect with us

សេដ្ឋកិច្ច

រុស្ស៊ី កំពុងទទួលបានផលចំណេញពីកង្វះខាតប្រេងម៉ាស៊ូតសកល

បានផុស

នៅ

កង្វះខាតប្រេងម៉ាស៊ូតជាសកល កំពុងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ននាំចេញប្រេងឆៅដ៏សំខាន់របស់រុស្ស៊ី គឺ ESPO ខណៈដែលស្ថាប័នមួយនេះកំពុងជួញដូរក្នុងតម្លៃខ្ពស់ដូចគ្នាទៅនឹងក្រុមហ៊ុនប្រេងឆៅអាមេរិកម៉ាក Brent ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនួញ​ក្នុងទីផ្សារប្រេង​បាននិយាយថា ក្រុមហ៊ុនប្រេងឆៅម៉ាក ESPO ដែលដាក់ឈ្មោះតាមបំពង់បង្ហូរប្រេងទៅទីផ្សារនាំចេញ បានកើនឡើងតម្លៃប្រហែល ០.៥០ ដុល្លារក្នុងមួយបារ៉ែល ដូចគ្នាទៅប្រេងឆៅម៉ាក Brent សម្រាប់ការដឹកជញ្ជូនខែតុលាទៅកាន់ប្រទេសចិន ។

លោក Viktor Katona អ្នកវិភាគនៅក្រុមហ៊ុនថាមពល Kpler បាននិយាយថា ក្រុមហ៊ុនប្រេងឆៅម៉ាក ESPO មានការកើនឡើងតម្លៃខ្ពស់ ចាប់តាំងពីក្រុមប្រទេស G7 និងសហភាពអឺរ៉ុបបានណែនាំតម្លៃលើប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ ។

លើសពីនេះ រោងចក្រចម្រាញ់ឯកជន រោងចក្រកែច្នៃរបស់រដ្ឋចិន ក៏បានជំរុញការទិញប្រេងរបស់ពួកគេពីក្រុមហ៊ុន ESPO ផងដែរ ដោយបានទិញចំនួន ៧ កប៉ាល់បន្ថែមទៀតសម្រាប់ស្តុកក្នុងខែតុលា ។

បច្ចុប្បន្ន ទីផ្សារថាមពលពិភពលោកប្រឈមនឹងការខ្វះខាតប្រេងម៉ាស៊ូត ដោយសាររោងចក្រចម្រាញ់ប្រេងមិនបានផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ទៅកាន់ឧស្សាហកម្មសំខាន់ៗឡើយ ។ ទន្ទឹមនោះ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីអង្គការ OPEC+ រួមជាមួយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានកាត់បន្ថយការផលិត និងការនាំចេញប្រេងឆៅរបស់ខ្លួន​ផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម៤ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម