Connect with us

ព័ត៌មានជាតិ

កម្ពុជា-កូរ៉េនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពាក់កណ្តាលឆ្នាំនេះ

បានផុស

នៅ

តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពាក់កណ្តាលឆ្នាំ ២០២១ ដ៍ខ្លីខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី ៣ ដើមខែកុម្ភៈនេះ ស្តីពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានបញ្ចប់ហើយ បន្ទាប់ពីការជួបគ្នារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរសក័ក្តិ និងលោក ស្រី Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ តាមរយៈប្រព័ន្ធវីឌីអូ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគរវាងប្រទេសទាំងពីរ នឹងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច និងធុរកិច្ចរនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើឡើងថែមទៀត។

ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ នឹងជួយស្តារសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ អំឡុងពេល និងក្រោយពេលដែលមានការរាត​ត្បាតជំងឺកូវីដ១៩ ជាសកល។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ស្រី Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) ​បង្ហាញថា កម្ពុជា​នាំ​ទំនិញ​ទៅ​កូរ៉េ​ក្នុងតម្លៃ​ជាង ៣១៧ លាន​ដុល្លារ​ឆ្នាំ២០២០ ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មានតម្លៃ​ជាង ៥៦៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ជាង ៦៩៦ ​លាន​ដុល្លារ​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េខាងត្បូង​មាន​ដូចជា​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម រីឯ​កម្ពុជា​នាំចូល​វិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម