Connect with us

ព័ត៌មានជាតិ

មួយ​ឆ្នាំ​កម្ពុជា​នាំ​ចូល​ហ្គាស​ជាង ១០០ លាន​ដុល្លារ ឆ្នាំ​២០២០ ថយ​ចុះជាង​ ១៧ លាន​ដុល្លារ

បានផុស

នៅ

ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲ្យតម្រូវការនាំចូលហ្គាស មានការធ្លាក់ចុះ នៅ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្ន័យពីក្រសួងពាណិជ្ជកម្ម។

ទិន្ន័យដែលកម្ពុជាថ្មីទើបតែទទួលបានបង្ហាញថា នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២០ ការនាំចូល ថាមពលហ្គាស មានតម្លៃទឹកប្រាក់ជាង ១៤៣ លានដុល្លារ (១៤៣.៤៦) ធ្លាក់ចុះ ១៧ លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានតម្លៃ ១៦០ លានដុល្លារ។

ទិន្នន័យ​ឲ្យដឹងទៀតថា នៅឆ្នាំ ២០១៩ កម្ពុជានាំចូលហ្គាសជាង ៣៤០ លានគីឡូ (៣៤០,៩៥៥,០១៥) ហើយនៅឆ្នាំ ២០២០ នាំចូលត្រឹមតែជាង ៣១៥ លានគីឡូ (៣១៥,៧០៩,៩០៧)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ហាងផ្គត់ផ្គង់ Hello Gas Investment លោក វីឬទ្ធិយុទ្ធ បានប្រាប់កម្ពុជាថ្មីថា វិបត្តិ​ជំងឺកូវីដ១៩ ការលក់ហ្គាសនៅក្នុងហាងរបស់លោក មានការធ្លាក់ចុះ ពាក់កណ្តាល ដោយសារតែមិនសូវមានការធ្វើដំណើរ។

នៅមុនពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានការប្រើប្រាស់ច្រើនទៅលើវិស័យទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ និងនាវាទេសចរផ្សេងៗ។

លោកបញ្ជាក់ថា “ពេលយើងជួបរលកទី១ និងទី២ គឺការលក់ធ្លាក់ចុះ ៥០ ភាគរយ ប៉ុន្តែមកដល់បច្ចុប្បន្នធ្លាក់ប្រមាណតែ៣០ ភាគរយទេ”។

លោកមានការជឿជាក់ទៅលើវិស័យថាមពលហ្គាសនេះ ប្រសិនបើមានការបើកច្រកព្រំដែនឡើងវិញ ការធ្វើដំណើរចរាចរឡើងវិញនៅក្នុងស្រុក នឹងក្រៅស្រុក នោះតម្រូវការប្រើប្រាស់នឹងមានការកើនឡើងវិញដូចមុនពេលជំងឺកូវីដ ១៩។

អ្នកប្រកបរបររត់តាក់ស៊ីម៉ូតូងកង់បី នៅរាជធានីភ្នំពេញ លោក ឆុន​ ឈឿង បានប្រាប់ថា សព្វថ្ងៃនេះខ្លួនចំណាយប្រាក់ជាង ១ ម៉ឺនរៀលក្នុងការបញ្ចូលហ្គាសម៉ូតូកង់បីរត់មួយថ្ងៃ ដែលមានបរិមាណប្រមាណ ៥ លីត្រ ខុសពីមុនពេលជំងឺកូវីដ១៩ ដែលរត់ក្នុង១ថ្ងៃជិត ១០ លីត្រ។

លោក សុផេង ក៏បម្រើសេវាដឹកជញ្ជូនភ្ញៀវដែរ បានប្រាប់ថា កាលៈទេសៈកូវីដ១៩ ធ្វើឲ្យសេវាដឹកជញ្ជូនធ្លាក់ចុះ ហើយតម្រូវការប្រើថាមពលហ្គាសក៏ធ្លាក់តាមហ្នឹងដែរ។

លោកថា ពីមុនមិនទាន់មានកូវីដ លោករត់មួយថ្ងៃអស់ហ្គាសប្រហែល ១០ លីត្រ ខណៈបច្ចុប្បន្នត្រឹមតែ ៥ លីត្រប៉ុណ្ណោះ។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានប្រាប់កម្ពុជាថ្មីថា លោកមិនបានស្រាវជ្រាវជាក់លាក់ទេ ប៉ុន្តែតាមការមើលឃើញរបស់លោក គឺអាចមកពីតម្រូវការក្នុងស្រុកថយចុះ ដោយសារបញ្ហាជំងឺកូវីដ១៩។

លោកថាម្យ៉ាងទៀត វិស័យទេស័យទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារថយចុះខ្លាំង នោះហើយអាចជាហេតុផល ដែលធ្វើឲ្យការប្រើប្រាស់ធ្លាក់ចុះទៅតាមហ្នឹងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ២ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ២២ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម