សេដ្ឋកិច្ច
បង្កងវៀតណាម ៦តោន ងាប់នៅព្រំដែន ដោយសារ ចិន ហាមនាំចូល
បង្កងប្រហែល៦តោន បានងាប់នៅព្រំដែន វៀតណាម-ចិន ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ខណៈប្រទេសចិន ដាក់កំហិតលើការនាំចូលគ្រឿងសមុទ្រប្រភេទនេះ ទាំងមិនបានប្រកាសមុន។
មន្ត្រីគយតំបន់ Mong Cai ក្នុងខេត្ត Quang Ninh ភាគខាងជើង និយាយថា បង្កងមិនត្រូវបានដឹកជញ្ជូនទៅកាន់ស្តុករបស់ចិនទាន់ពេលវេលាទេ ដូច្នេះហើយទើបវាងាប់។

យ៉ាងណាក្តី គេមិនច្បាស់ទេថាតើ ហេតុអ្វីបានជាចិន ដាក់បម្រាមនាំចូលបង្កងភ្លាមៗបែបនេះ។
អ្នកលក់បង្កងងាប់ បានលក់វាទៅឲ្យអ្នកទិញក្នុងស្រុកក្នុងតម្លៃ ៨.២១ ទៅ ១៦.៤២ដុល្លារ ក្នុងមួយគីឡូក្រាម ពោលគឺថោកជាងតម្លៃនាំចេញដល់ទៅ៣ដង។
មុនពេលចិនរឹតត្បិតការនាំចូល រថយន្តប្រហែល១០០គ្រឿង ដែលដឹកគ្រឿងសមុទ្រទាំងស្រស់និងកក បានធ្វើដំណើរដឹកជញ្ជូនជារៀងរាល់ថ្ងៃតាមរយៈស្ពាន Hai Yen នៃតំបន់ Mong Cai ដែលតភ្ជាប់ប្រទេសទាំងពីរ។
ចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី១៥ខែកញ្ញា ទំនិញចំនួន ៥៣២ ០០០តោនបានឆ្លងកាត់ស្ពាន Hai Yen ពោលគឺកើនឡើង១២៨% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ មានប្រហែល១០% ជាគ្រឿងសមុទ្រស្រស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ