សេដ្ឋកិច្ច
ថៃ រំពឹងក្រុមហ៊ុនធំៗចំនួន ៣ របស់ អាមេរិក មកវិនិយោគខ្ទង់ពាន់លានដុល្លារក្នុងប្រទេស
នាយករដ្ឋមន្ត្រីថៃលោក សេតថា ថាវីស៊ីន រំពឹងថា នឹងទទួលបានការវិនិយោគយ៉ាងហោចណាស់ជាង ៥ ពាន់លានដុល្លារពីក្រុមហ៊ុន Tesla, Google និង Microsoft បន្ទាប់ពីមានកិច្ចប្រជុំជាមួយវិនិយោគិនកំពូលៗអាមេរិកនាពេលកន្លងទៅ ។

លោកនាយករដ្ឋមន្ត្រីលើកឡើងថា ក្រុមហ៊ុន Tesla នឹងសម្លឹងមើលការវិនិយោគទៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនី (EV) ហើយក្រុមហ៊ុន Microsoft និង Google កំពុងសម្លឹងមើលមជ្ឈមណ្ឌលទិន្នន័យ ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើប្រាក់ ៥ ពាន់លានដុល្លារនេះជាការវិនិយោគរួមគ្នា ឬជាចំនួនរបស់ក្រុមហ៊ុននីមួយៗឡើយ ។
ចំពោះការវិនិយោគបរទេសថ្មីៗនឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងថានឹងកើនឡើង ២.៨ ភាគរយនៅឆ្នាំនេះ ប៉ុន្តែតិចជាងការព្យាករណ៍កាលពីលើកមុន ដោយសារការនាំចេញចុះខ្សោយ ។

ការលើកឡើងរបស់លោក សេតថា កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃរូបនេះបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោកមហាសេដ្ឋី Elon Musk អំពីវិស័យរថយន្តអគ្គិសនីកាលពីសប្ដាហ៍មុន ។
គួរឲ្យដឹងថា ថៃដែលជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទី ៤ នៅអាស៊ី កំពុងផ្តល់ការលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុនផលិតរថយន្ត EV ឲ្យមកវិនិយោគបន្ថែមក្នុងប្រទេសថៃ ជាពិសេសគឺការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្តក្នុងស្រុកផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Posts

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ