ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ឥណទានដល់វិស័យសេដ្ឋកិច្ច ប្រមាណ ៥៧,៨ ប៊ីលានដុល្លារ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ នេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ចមានចំនួន ប្រមាណ ២៣៨,៧ ទ្រីលានរៀល ស្មើនឹង ៥៧,៨ ប៊ីលានដុល្លារអាមេរិក បានកើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ចំពោះឥណទានទាំងនេះ គ្របដណ្តប់លើវិស័យជួញដូរដុំ និងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទាន ផ្សេងៗ ជាដើម។
តាមប្រភពដដែលបានបង្ហាញទិន្នន័យនៃការជួញដូរដុំ និងរាយមានចំនួន ៥៩,៥ ទ្រីលានរៀល មានកំណើន ១១,៣ ភាគរយ និងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ២៨,៦ ទ្រីលានរៀល មានកំណើន ១៥,៦ ភាគរយ នេះបើធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
វិស័យកសិកម្ម ២២,៧ ទ្រីលានរៀល កើនឡើង ១២ ភាគរយ, សេវាកម្ម ២២ ទ្រីលានរៀល កើនឡើង ៣,១ ភាគរយ, អចលនទ្រព្យ ១៩,៦ ទ្រីលានរៀល កើនឡើង ១៦ ភាគរយ, វិស័យសំណង់ ១៨,៣ ទ្រីលានរៀល មានកំណើន ៩,៤ ភាគរយ , និងវិស័យកម្មន្តសាល ៨,៧ ទ្រីលានរៀល មានកំណើន ២០,៥ ភាគរយ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ