Connect with us

សេដ្ឋកិច្ច

ខណៈ​រោងចក្រ​ផ្អាក​ដោយ​កូ​វីដ​-១៩ ​ប្តី​ប្រពន្ធ​មួយ​គូ​ មក​ចាប់​របរ​ចៀន​នំ​លក់ ​ទទួល​បាន​កម្រៃ​គុណ​នឹង​បី​ នៃ​ការងារ​ចាស់

បានផុស

នៅ

អតីត​កម្មករ​រោងចក្រ​កាត់ដេរ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ចាប់​យក​របរ​ចៀន​ចេក​ និង​ដំឡូង​លក់​មុខ​ផ្ទះ​ដោយ​ទទួល​ប្រាក់ចំណេញ​ខ្ពស់​ នឹក​ស្មាន​មិន​ដល់​។​

អតីត​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ចៀន​ចេក ​និង​ដំឡូង​លក់​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​តា​ង៉ូ​វ​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​បាន​កំពុង​ញាប់​ដៃ​ញាប់​ជើង​វេច​ខ្ចប់​នំ​ជូន​ដល់​ភ្ញៀវ​ទាំង​ទឹកមុខ​ញញឹម​ស្រស់​ ព្រោះ​ប្រាក់​កម្រៃ​ដែល​បាន​មកពី​លក់ ​មិន​ក្រោម​២០​ម៉ឺន​រៀល ​ដោយ​ផាត់​ចេញ​ប្រាក់​ដើម​។​

អតីត​កម្មករ​រោងចក្រ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​និយាយថា ​ពីមុនមក​ពួកគាត់​បាន​បម្រើ​ការ​ជា​កម្មករ​កាត់​ដេរ​មួយក​ន្លែង ​នៅតាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​។ ​លុះដល់​កើត​ជំងឺ​កូ​វីដ​-១៩​ នា​ដើម​ឆ្នាំ​២០២០​នេះ ​រោងចក្រ​កាត់ដេរ ​បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន ​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ចាប់​យក​របរ​លក់​ចេក​ចៀន​ និង​ដំឡូង​លក់​។​ បន្ថែមលើនោះ ​បើ​គិតពី​ប្រាក់ចំណេញ​វិញ ​គឺ​ក្នុង​មួយថ្ងៃ​ ប្អូន​ទាំងពីរ​ អាច​រក​បាន​មិន​ក្រោម​២០​ម៉ឺន​រៀល​។​

ប្អូន​ទាំងពីរ​ បាន​បញ្ជាក់​ថា បើ​គិត​ពី​ប្រាក់​កម្រៃ​លក់​ចេកចៀន​រាល់ថ្ងៃនេះ ​គឺ​ខុសគ្នា​មេឃ​ និង​ដី​។ដែល​កាល​នៅ​បម្រើ​ការ​រោងចក្រ​កាត់ដេរ​ គឺ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ​បាន​ប្រាក់​សរុប​៥០០​ដុល្លារ​។ ​បើ​ប្រៀប​ធៀប​ពី​ប្រាក់ចំណូល​ពី​ការងារ​រោងចក្រ​ និង​ប្រាក់​កម្រៃ​លក់​ចេក ​និង​ដំឡូង​ចៀន​វិញ​ គឺ​ខុសគ្នា​ព្រោះ​របរ​លក់​នេះ​ បាន​មិន​ក្រោម ​១ ៥០០ ​ដុល្លារ​ ឯណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជា​យ៉ាងណា ​ក៏​ប្អូន​ទាំងពីរ​ បាន​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​បាន​មក​ជួយ​ទិញ​នំ​របស់​ពួក​គាត់​ផង​ដែរ​៕
អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

Sokha Hotels

ព័ត៌មានពេញនិយម