សេដ្ឋកិច្ច
ទីក្រុងញូវយ៉ក នៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ពិភពលោក
សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលបានបង្ហាញថា ទីក្រុងញូវយ៉កនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ពិភពលោកដដែល ខណៈទីក្រុងឡុងដ៍របស់អង់គ្លេសស្ថិតនៅលំដាប់លេខ ២ ប៉ុន្តែនៅតែប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយសិង្ហបុរី និងហុងកុង ។

ទីក្រុងញូវយ៉កស្ថិតក្នុងចំណាត់ថ្នាក់កំពូល ចាប់តាំងពីទម្លាក់ទីក្រុងឡុងដ៍ក្នុងខែកញ្ញា ឆ្នាំ ២០១៨ ដោយបាននាំមុខ ៧៦៣ ពិន្ទុគ្របដណ្តប់មជ្ឈមណ្ឌលចំនួន ១២១ រួមទាំងធនាគារពិភពលោក, អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) និងអង្គការសហប្រជាជាតិផងដែរ ។
ចំណែកទីក្រុងឡុងដ៍វិញមាន ៧៤៤ ពិន្ទុ ដោយមានគម្លាត ក្រោយទីក្រុងញូវយ៉ក ១៩ ពិន្ទុ ។ ទន្ទឹមនឹងនេះ សិង្ហបុរី តាមពីក្រោយទីក្រុងឡុងដ៍ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ ខណៈទីក្រុងហុងកុង ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ។

ចំពោះសន្ទស្សន៍នេះដែរ ត្រូវបានចងក្រងជារៀងរាល់ ៦ ខែម្តង ដោយវិទ្យាស្ថានអភិវឌ្ឍន៍ចិន និងក្រុមអ្នកវិភាគ Z and Yen ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ។
បន្ថែមពីនេះ ការស្ទង់មតិបានបង្ហាញថា មជ្ឈមណ្ឌលសហរដ្ឋអាមេរិក បានដំណើរការយ៉ាងល្អ ខណៈមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ ទៅហើយស្ថិតនៅក្នុងតារាងកំពូលទាំង ១០ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិទាំងមូល ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuters
ចុចអាន៖ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង អាមេរិក ថា វិបត្តិជនចំណាកស្រុកនឹងកម្ទេច ទីក្រុងញូវយ៉ក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ