សេដ្ឋកិច្ច
វៀតណាម ទាញបានវិនិយោគបរទេសជាង ២០ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ
គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសវៀតណាមបានទាក់ទាញការវិនិយោគបរទេសជិត ២០.២១ ពាន់លានដុល្លារ ដោយកើនឡើង ៧.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
នៅក្នុងរយៈពេល ៩ ខែនេះ វិនិយោគិនបរទេសបានបន្ថែមលុយវិនិយោគចំនួន ១០.២៣ ពាន់លានដុល្លារទៅក្នុងគម្រោងថ្មីជិត ២,៣០០ គម្រោង ខណៈគម្រោងខ្លះកើនឡើងដល់ ៤៣.៦ ភាគរយ និងខ្លះទៀតឡើង ៦៦.៣ ភាគរយ ។

ចំណែកគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលកំពុងដំណើរការចំនួន ៩៣៤ គឺមានដើមទុនសរុបជាង ៥.១៥ ពាន់លានដុល្លារ កើនឡើង ២១.៥ ភាគរយ ប៉ុន្តែធ្លាក់ចុះ ៣៧.៣ ភាគរយនៅក្នុងដើមទុនបន្ថែម ។
បន្ថែមពីនេះ វិនិយោគិនបរទេសក៏បានធ្វើប្រតិបត្តិការប្រហែល ២,៥០០ ដើម្បីផ្តល់មូលនិធិនិងភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកដែលមានដើមទុនសរុបចំនួន ៤.៨២ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ៥ ភាគរយនៃចំនួនប្រតិបត្តិការ ប៉ុន្តែកើនឡើងតម្លៃ ៤៧ ភាគរយ ។

ទន្ទឹមនោះ វិនិយោគិនបរទេស ក៏បានវិនិយោគក្នុងឧស្សាហកម្មសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោម ២១ របស់ប្រទេសវៀតណាមផងដែរ ដោយវិស័យកែច្នៃ និងផលិតកម្មនាំមុខគេក្នុងទុនវិនិយោគជាង ១៤ ពាន់លានដុល្លារ ស្មើនឹង ៦៩.៣ ភាគរយនៃដើមទុនចុះបញ្ជីសរុប និងកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំមុន ។
ដោយឡែក វិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ តាមពីក្រោយដោយផ្នែកហិរញ្ញវត្ថុ-ធនាគារ ដែលមានទឹកប្រាក់ ១.៥៤ ពាន់លានដុល្លារ ខណៈការលក់ដុំ និងរាយមាន ៧៣៤ លានដុល្លារ ។

ស្របពេលជាមួយគ្នានេះ សិង្ហបុរី គឺជាអ្នកវិនិយោគធំបំផុតរបស់វៀតណាម មានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ បន្ទាប់មកគឺចិន មានទឹកប្រាក់ ២.៩២ ពាន់លានដុល្លារ ចំណែកឯជប៉ុន មានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា វិនិយោគិនបរទេសបានមកវិនិយោគនៅក្នុងទីក្រុង និងខេត្តចំនួន ៥៤ ក្នុងប្រទេសវៀតណាម ដោយទីក្រុងហាណូយ មានការវិនិយោគច្រើនជាងគេក្នុងទឹកប្រាក់ប្រហែល ២.៥៣ ពាន់លានដុល្លារ ខណៈទីក្រុង Hai Phong មានទឹកប្រាក់ប្រមាណ ២.២១ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ