Connect with us

សេដ្ឋកិច្ច

លោកស្រី ជា សិរី៖ ប្រព័ន្ធធនាគារនៅកម្ពុជា ទទួលផលជាច្រើនពីការរីកច្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ

បានផុស

នៅ

ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ នេះបើតាមការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ លោកស្រី ជា សិរី ​បានលើកឡើងថា រយៈពេលពីរទស្សវត្សមកនេះ ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានរីកចម្រើនទៅមុខបន្តបន្ទាប់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគុណភាព។ ជាងនេះទៅទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងកការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច​-សង្គម និងបានជំរុញទៅកាន់សមាហរណកម្មតំបន់ និងពិភពលោក ផងដែរ។

ស្របពេលជាមួយគ្នានេះ នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានយ៉ាងលឿន ដែលបានក្លាយជាកត្តាលីករជំរុញការគ្របដណ្ដប់ និងតភ្ជាប់សេដ្ឋកិច្ច-សង្គម នៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា ​និងអាស្រ័យគ្នាទៅវិញទៅមក។

លោកស្រី ជា សិរី បានបន្តថា ជាក់ស្ដែងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានការធ្វើបដិវត្តកម្ម ក្នុងសេវាផ្ទេរប្រាក់ និងធ្វើការទូទាត់ ទាំងក្នុង និងក្រៅប្រទេស។ ការផ្ទេរប្រាក់ឆ្លង់ដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិ សេស ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏មានសក្ដនុពលខ្ពស់ក្នុងការកាត់បន្ថយហិរញ្ញវត្ថុ លើកកម្ពស់ និងទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ប្រជាជន មានប្រាក់ចំណូលទាប និងមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទូទៅ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា សិរី បញ្ជាក់បន្ថែមថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បានចូលរួមកាត់បន្ថយថ្លៃដើម និងសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យមកម្រិតទាប។ ក្នុងនោះតាមរយៈប្រព័ន្ធបាគងទូទាត់ឆ្លងប្រទេស រួមមាន ប្រទេសថៃ ឡាវ វៀតណាម និងកំពុងបន្តភ្ជាប់ទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូរដទៃទៀត ដើម្បីសម្រួលដល់ ពលករក្រៅប្រទេស អាចផ្ញើប្រាក់​មកក្រុមគ្រួសារដោយកម្លៃសេវាទាប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។

សូមបញ្ជាក់ថា ប្រតិបត្ដិការប្រព័ន្ធបាគងក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានចំនួនជាង ៣៥លានប្រតិបត្តិការ និងទំហំទឹក ប្រាក់ប្រតិបត្ដិការសរុបមានចំនួន ១២,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈប្រាក់ទូទាតឌីជីថលសរុបស្មើរនឹង ៨៩២ ភាគេយនៃ GDP ក្នុងរយៈពេលដូចគ្នា៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម