Connect with us

ព័ត៌មានជាតិ

ព្រលាន​យន្តហោះចាយ​លុយ ២០០ លាន​ដុល្លារ​ខេត្តកោះកុង គ្រោង​ហោះ​ហើរ​​សាកល្បងនៅចុងឆ្នាំនេះ

បានផុស

នៅ

ព្រលានយន្តហោះខ្នាតធំតារាសាគរអាចនឹងធ្វើការសាកល្បងហោះហើរនៅត្រីមាសទី៤ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានពន្យារពេលមួយរយៈដោយសារតែជំងឺ​កូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក សុខ​ សុទ្ធី អភិបាលរងខេត្តកោះកុង នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ​ សុទ្ធី មានប្រសាសន៍ថា បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ ដូច្នេះនៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។

មានតម្លៃជាង២០០លានដុល្លារអាមេរិក ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គឺជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group។ វាមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។

ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងគ្រោងនឹងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាង កងអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក។

លោកអភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់ដី៥០០ហិកតាសម្រាប់ការវិនិយោគលើ គម្រោងព្រលានយន្តហោះថ្មីនេះ ហើយក្រុមហ៊ុនបាននឹងកំពុងសិក្សាទីតាំងដើម្បីសាងសង់។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តរតនគិរី មានភ្លៀងកក់ខែ៦០% ជាមួយផ្គររន្ទះចំនួន៣ថ្ងៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព៩ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម