សេដ្ឋកិច្ច
វៀតណាម កើបលុយជាង ៣.៦៦ ពាន់លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ
នៅក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមមានការកើនឡើងយ៉ាងខ្លាំង ដោយរកចំណូលបានជាង ៣.៦៦ ពាន់លានដុល្លារ ហើយកើនឡើង ៤០.៤ ភាគរយក្នុងរយៈពេលដូចគ្នា បើប្រៀបនឹងឆ្នាំមុន ។

ទន្ទឹមនោះ សម្រាប់រយៈពេល ៣ ត្រីមាសនៅក្នុងឆ្នាំនេះដែរ ការនាំចេញអង្ករវៀតណាមមានតម្លៃកើនឡើងដល់ ៥៥៣ ដុល្លារក្នុងមួយតោន និងបានកើនឡើងពីឆ្នាំមុនរហូតដល់ ១៤ ភាគរយ ។
ដោយឡែក ចំពោះទីផ្សារសំខាន់ជាងគេ គឺប្រទេសហ្វីលីពីន ដែលបានទិញអង្ករពីវៀតណាមរហូតដល់ ៤០.៣ ភាគរយ នៃទិន្នន័យនាំចេញសរុប ខណៈចិនមានចំនួន ១៣.៥ ភាគរយ និងឥណ្ឌូណេស៊ី មានចំនួន ១២.៤ ភាគរយ ។
បន្ថែមពីនេះ ប្រធានសមាគមស្បៀងអាហារវៀតណាមបានបញ្ជាក់បន្ថែមថា ហ្វីលីពីននឹងធ្វើការនាំចូលអង្ករបន្ថែមទៀតផងដែរចំនួន ១.១ លានតោន ខណៈដែលឥណ្ឌូណេស៊ីគ្រោងនឹងទិញ ២.៣ លានតោននៅដំណាច់ឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់