Connect with us

សេដ្ឋកិច្ច

ចិន បង្កើនទុនបម្រុងមាសក្នុងរយៈពេល ១១ ខែ ជាប់ៗគ្នា

បានផុស

នៅ

យោងតាមទិន្នន័យជាផ្លូវការ​ដែលបង្ហាញដោយធនាគារជាតិចិនបានឲ្យដឹងថា នៅក្នុងខែកញ្ញាចិនបានបន្ថែមមាសចំនួន ២៦ តោនទៀត ដែលជាការបង្កើនទុនបម្រុង​មាសរបស់ខ្លួនក្នុងរយៈពេល​ ១១ ខែជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការបន្ថែមនេះនាំឲ្យទុនបម្រុងមាសចិននាពេលបច្ចុប្បន្ននេះកើនឡើង​ដល់ ២,១៩១ តោនជាមួយនឹងការបន្ថែមប្រហែល ២១៧ តោន នៅក្នុងការទិញសរុប ចាប់តាំងពីការទិញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ មក ។

បើតាមអ្នកជំនាញហិរញ្ញវត្ថុចិនបានឲ្យដឹងថា នៅពេលដែលចិនបន្ថយការកាន់កាប់បំណុលរបស់អាមេរិក ចិនត្រូវបង្កើនស្វែងរកការកាន់កាប់ទ្រព្យសកម្មផ្សេងទៀតដែលមានតែមាសប៉ុណ្ណោះ ជាទ្រព្យសម្បត្តិឥណទានមានគុណភាពខ្ពស់បំផុតនាពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ អ្នកប្រាជ្ញ និងអ្នកនិពន្ធហិរញ្ញវត្ថុចិនលោក Sun Xiaoji អះអាងថា ធនាគារកណ្តាលចិន កំពុងបង្កើនការកាន់កាប់មាសយ៉ាងសកម្ម ដោយមិនបានរាប់បញ្ចូលសេណារីយ៉ូដែលចិន​អាចនឹងត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់ប្រាក់ដុល្លារជាសកលឡើយ ។

ម្យ៉ាងវិញទៀត រូបិយប័ណ្ណជាតិរបស់ប្រទេសចិនក៏បានបង្ហាញសញ្ញានៃការរឹងមាំនាពេលកន្លងមកផងដែរ ខណៈទិន្នន័យផ្លូវការដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបង្ហាញថា ប្រាក់យ័នបានក្លាយជារូបិយប័ណ្ណទូទាត់ធំបំផុតទី ៥ របស់ពិភពលោក និងជារូបិយប័ណ្ណធំទី ៣ ក្នុងការទូទាត់ពាណិជ្ជកម្ម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍៥ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម