សេដ្ឋកិច្ច
វៀតណាម រំពឹងទទួលបានទេសចរ ១៣ លាននាក់តាមគោលដៅកំណត់
អគ្គនាយករងនៃរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) លោក Pham Van Thuy បាននិយាយថា ឧស្សាហកម្មទេសចរណ៍វៀតណាម អាចសម្រេចបានទៅតាមគោលដៅ ក៏ដូចជាផែនការគ្រោងទុកក្នុងការទទួលបានទេសចរពី ១២ ទៅ ១៣ លាននាក់នៅដំណាច់ឆ្នាំនេះ ។

លោក Pham Van Thuy បញ្ជាក់ថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទេសចរបរទេសដែលចូលមកកម្សាន្ត នៅវៀតណាម មានចំនួនលើសគោលដៅដែលបានកំណត់ ៨ លាននាក់ ពោលគឺលើស ១១ ភាគរយ ។
យោងតាម VNAT បានឲ្យដឹងថា វិស័យទេសចរណ៍វៀតណាម បានងើបឡើងវិញយ៉ាងឆាប់រហ័ស ចាប់តាំងពីដើមឆ្នាំនេះ ។ ជាពិសេសក្នុងអំឡុងខែកក្កដា ខែសីហា និងខែកញ្ញា វៀតណាមបានស្វាគមន៍ជនបរទេសជាង ១ លាននាក់ ក្នុងមួយខែៗ ។

ទន្ទឹមនោះ នាពេលថ្មីៗនេះ គោលនយោបាយបើកទិដ្ឋាការកាន់តែច្រើនរបស់វៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលក្នុងការទទួលស្វាគមន៍ភ្ញៀវបរទេស ។ លើសពីនេះ វៀតណាមក៏កំពុងមានសន្ទុះឡើងវិញផងដែរនូវវប្បធម៌បុរាណ ដោយកន្លែងប្រវត្តិសាស្ត្រ និងបេតិកភណ្ឌទាំងអស់ បានក្លាយជាទ្រព្យសម្បត្តិដែលអាចប្រើដើម្បីបង្កើតផលិតផលទេសចរណ៍ប្លែកៗ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។
ស្របពេលជាមួយគ្នានេះ វៀតណាមក៏កើបលុបបានចំនួន ២២ ពាន់លានដុល្លារផងដែរពីភ្ញៀវទេសចរបរទេសជិត ១០ លាននាក់ និងទេសចរក្នុងស្រុក ៩៣.៥ លាននាក់ ដែលចូលមកលេងប្រទេសក្នុងរយៈពេល ៩ ខែកន្លងមកនេះ ។
ដោយឡែក កូរ៉េខាងត្បូងនៅតែជាប្រភពទេសចរធំបំផុតសម្រាប់វៀតណាម ដែលមានប្រហែល ២.៦ លាននាក់ ឬ ២៩ ភាគរយនៃចំនួនសរុប ។ ចំណែកនៅអឺរ៉ុប ទីផ្សារកំពូលទាំង ៣ របស់វៀតណាម គឺចក្រភពអង់គ្លេស មាន ១៨៧,០០០ នាក់, បារាំង ១៥៥,០០០ នាក់ និងអាល្លឺម៉ង់ ១៤២,០០០នាក់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ