សេដ្ឋកិច្ច
ម៉ាឡេស៊ី អាចនឹងដោះដូរពាណិជ្ជកម្មជាប្រាក់រីងហ្គីត ជំនួសដុល្លារអាមេរិក
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីចង់ឲ្យដៃគូពាណិជ្ជកម្មកាន់តែច្រើនទទួលយកការទូទាត់ប្រាក់រីងហ្គីតម៉ាឡេស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្កើនរូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ។

លោក Anwar បានលើកឡើងក្នុងអង្គសភាថា ម៉ាឡេស៊ីចង់បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយចិន ។ ទោះជាយ៉ាងណា ដើម្បីបញ្ឈប់ការពឹងផ្អែកលើប្រាក់ដុល្លារ គឺពិបាកបន្តិចហើយ ប៉ុន្តែម៉ាឡេស៊ីនឹងងាកមកប្រើប្រាស់ប្រាក់រីងហ្គីតយ៉ាងសកម្មជំនួសវិញ ។
ចំពោះអាស៊ានវិញ កំពុងតែដំណើរការ ក៏ដូចជាជំរុញការដោះដូរពាណិជ្ជកម្មជារូបិយប័ណ្ណរបស់ខ្លួនដូចគ្នា ។ សម្រាប់ម៉ាឡេស៊ី មានកិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ី ថៃ និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត នឹងលើកទឹកចិត្តដល់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតលើរូបិយប័ណ្ណក្នុងស្រុក ។

បច្ចុប្បន្ន ប្រាក់រីងហ្គីតម៉ាឡេស៊ីកំពុងជួញដូរនៅជិតកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយធ្លាក់ចុះប្រហែល ៧.៥ ភាគរយនៃតម្លៃធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីគ្រោងនឹងបង្ហាញថវិការបស់ប្រទេសសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ខណៈរដ្ឋាភិបាលរំពឹងនឹងកាត់បន្ថយការឧបត្ថម្ភធនសម្រាប់អ្នកមាន និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ក្រុមដែលមានប្រាក់ចំណូលទាប ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកល និងបញ្ហាសារពើពន្ធជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ SCMP

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ