សេដ្ឋកិច្ច
មីយ៉ាន់ម៉ា កើបលុយពីការនាំចេញសណ្ដែក និងគ្រាប់ធញ្ញជាតិបាន ៧១៥ លានដុល្លារ ក្នុងពេល ៦ ខែ
បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបានជាង ៧១៥ លានដុល្លារពីការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិជាង ៨៦៣,៣៦៦ តោនក្នុងរយៈពេល ៦ ខែនៃឆ្នាំសារពើពន្ធ ២០២៣ ដល់ ២០២៤ ។

ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៩ ខែកញ្ញា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញសណ្តែក និងធញ្ញជាតិជាង ៧៣៣,៣១៤ តោន តាមរយៈផ្លូវសមុទ្រ ខណៈនាំចេញជាង ១៣០,០៥២ តោនតាមព្រំដែនគោក ។
ក្នុងចំណោមនោះ សណ្តែកខ្មៅ បានឈរនៅលំដាប់កំពូលក្នុងបញ្ជីនាំចេញដែលមានតម្លៃច្រើនជាងគេ ដោយរកចំណូលបានជាង ៣៣៧ លានដុល្លារអាមេរិក បន្ទាប់មកគឺ សណ្តែកបៃតងមានតម្លៃជាង ១៦១ លានដុល្លារ និងសណ្តែកបារាំងជាង ៩៤ លានដុល្លារ ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងជាចុងក្រោយថា សណ្តែក និងគ្រាប់ធញ្ញជាតិ គឺជាដំណាំដាំដុះច្រើនជាងគេទី ២ របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្រូវ ហើយមានចំណែកជាង ៣០ ភាគរយនៃផលិតកម្មកសិកម្មសរុបរបស់ប្រទេស ខណៈមានទីផ្សារសំខាន់នាំចេញទៅចិន ឥណ្ឌា និងបណ្តាប្រទេសអឺរ៉ុបជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
ចុចអាន៖ ម៉ាឡេស៊ី អាចនឹងដោះដូរពាណិជ្ជកម្មជាប្រាក់រីងហ្គីត ជំនួសដុល្លារអាមេរិក

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១