សេដ្ឋកិច្ច
ក្រុមហ៊ុនអចលនទ្រព្យ ចិន Country Garden ដល់ថ្ងៃសងបំណុល ខណៈហានិភ័យបរាជ័យមានកាន់តែខ្ពស់
ក្រុមហ៊ុនអភិវឌ្ឍន៍អលនទ្រព្យ Country Garden អាចត្រូវបានបរាជ័យក្នុងការទូទាត់សងបំណុលក្រៅប្រទេស ប្រសិនបើក្រុមហ៊ុនខកខានសងបំណុលគូប៉ុង ១៥ លានដុល្លារ នៅថ្ងៃទី១៧ ខែតុលានេះ ដែលជាការបញ្ចប់នៃរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានព្រមានរួចមកហើយថា ក្រុមហ៊ុនប្រហែលជាមិនអាចទូទាត់សងបំណុលនៅក្រៅប្រទេសទាំងអស់បាននោះទេ ហើយប្រសិនបើក្រុមហ៊ុនបរាជ័យក្នុងការសងប័ណ្ណបំណុលនៅថ្ងៃអង្គារនេះ នោះនឹងក្លាយទៅជាជនរងគ្រោះចុងក្រោយក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនរបស់ចិន ដែលបានបរាជ័យសងបំណុលរបស់ពួកគេ ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden ធ្លាប់បានចៀសផុតពីការបរាជ័យម្តងរួចមកហើយកាលពីខែកញ្ញា បន្ទាប់ពីបានទូទាត់សងប័ណ្ណបំណុលចំនួន ២២.៥ លានដុល្លារ ។

ទាក់ទិនទៅនឹង ការរកប្រាក់សងបំណុលនេះដែរ ស្ថាបនិកនៃក្រុមហ៊ុន Country Garden បានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដោយមិនគិតការប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិក ហើយថែមទាំងព្យាយាមលក់យន្តហោះផងដែរដើម្បីរៃអង្គាសប្រាក់ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យយក្សចិន រួនទាំងក្រុមហ៊ុន Evergrande និង Country Garden បានរងគ្រោះដោយបញ្ហាបំណុលវ័ណ្ឌកដែលប៉ះពាល់ដល់ទំនុកចិត្តយ៉ាងខ្លាំងរបស់អតិថិជន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច