Connect with us

សេដ្ឋកិច្ច

ការលក់អចលនទ្រព្យ ចិន ធ្លាក់ចុះ ២ ខ្ទង់ ខណៈការវិនិយោគកាន់តែពិបាក​ងើបឡើងវិញ

បានផុស

នៅ

ការលក់ និងវិនិយោគអចលនទ្រព្យរបស់ចិនបានធ្លាក់ចុះចំនួន ២ ខ្ទង់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រទីក្រុងធំៗបានបរាជ័យក្នុងការពង្រឹងទំនុកចិត្តនៅក្នុងឧស្សាហកម្មដែលកំពុងតស៊ូដើម្បីងើបចេញពីវិបត្តិ បើទោះបីជាល្បឿនយឺតនៃការធ្លាក់ចុះក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការគណនារបស់សារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យចេញពីការិយាល័យស្ថិតិជាតិចិនបានឲ្យដឹងថា ការលក់អចលនទ្រព្យតាមជាន់ថ្នាក់បានធ្លាក់ចុះជិត ២០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

នៅក្នុងខែកញ្ញា ការលក់ផ្ទះមានចំនួន ៦៤.៧៣ លានម៉ែត្រការ៉េ ទាបជាងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ ដែលបង្ហាញពីការកែតម្រូវវិស័យមួយនេះ ក្រោយពេលត្រូវបានរំខានដោយជំងឺកូវីដ ១៩ និងការបង្ក្រាបលើបំណុលរបស់រដ្ឋាភិបាល ។

ទិន្នន័យនេះកើតឡើងប៉ុន្មានម៉ោងមុនថ្ងៃកំណត់សម្រាប់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន ដើម្បីធ្វើការទូទាត់គូប៉ុងដល់វិនិយោគិន ក៏ដូចជាការសងបំណុលបរទេសចំនួន ១១ ពាន់លានដុល្លារ ដែលនឹងធ្វើឲ្យវិបត្តិអចលនទ្រព្យចិនកាន់តែធ្លាក់ចូលជ្រៅ ។

ទោះជាយ៉ាងណាក៏ដោយ វិបត្តិបំណុលដែលអូសបន្លាយក្នុងវិស័យអចលនទ្រព្យ ដែលស្មើនឹង ១ ភាគ ៤ នៃទិន្នផលសេដ្ឋកិច្ច បានជះឥទ្ធិពលលើកំណើនរបស់ប្រទេសចិននៅឆ្នាំនេះ ដោយរារាំងសកម្មភាពនៅទូទាំងឧស្សាហកម្មយ៉ាងខ្លាំង ។

ដោយឡែក ការវិនិយោគលើអចលនទ្រព្យធ្លាក់ចុះ ១៨.៧ ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះជាង ១៩ ភាគរយនៅក្នុងខែសីហា ។ បន្ថែមពីនេះ ទីភ្នាក់ងារវាយតម្លៃឥណទានរំពឹងថា ការលក់ឆ្នាំ ២០២៤ នឹងធ្លាក់ចុះ ៥ ភាគរយទៀតផងដែរ ។

ទន្ទឹមនោះ ការ​លក់​អចលន​ទ្រព្យ​តាម​តំបន់​​ក្នុង​ប្រទេស​ចិន​ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន​ជាង​មុន​ក្នុង​ខែ​មករា​ដល់​ខែ​កញ្ញា ​ធៀប​នឹង​ឆ្នាំ​មុន ពោល​ធ្លាក់​ចុះ ៧.៥ ភាគរយ ​ធៀប​នឹង​ការ​ធ្លាក់​ចុះ ៧.១ ភាគរយ​ក្នុង​រយៈ​ពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ថា ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ បានធ្លាក់ចុះជិត ១០ ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ ៨.៨ ភាគរយនៅក្នុងខែមករាដល់ខែសីហា ខណៈការសាងសង់ថ្មី បានធ្លាក់ចុះ ២៣.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ក្រោយការធ្លាក់ចុះ ២៤.៤ ភាគរយក្នុងរយៈពេល ៨ ខែដំបូង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម