សេដ្ឋកិច្ច
សេដ្ឋកិច្ច ឡាវ នឹងមានកំណើន ៤ ភាគរយ ទោះមានបញ្ហាប្រឈមជាសកល
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវក្នុងកម្រិត ៤ ភាគរយដដែលនៅឆ្នាំក្រោយ ប៉ុន្តែអតិផរណានៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ប្រទេសមួយនេះ ។

កំណើនដែលបានព្យាករណ៍ត្រូវបានជំរុញដោយការនាំចេញ និងទេសចរណ៍ ជាពិសេសគឺផ្លូវដែក ឡាវ-ចិន ដែលបានជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយងាយស្រួល ដើម្បីឲ្យភ្ញៀវបរទេសអាចចូលមកប្រទេសឡាវកាន់តែច្រើន ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកដែលធ្វើឡើងនៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF លោក Krishna Srinivasan ក៏បានគូសបញ្ជាក់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈផងដែរ ។

លោកនិយាយថា IMF បានធ្វើការវិភាគជាសកល ហើយបានរកឃើញថា ការកើនឡើងតម្លៃប្រេង ១០ ភាគរយនាំឲ្យទិន្នផលពិភពលោកធ្លាក់ចុះ ០.១៥ ភាគរយនៅឆ្នាំបន្ទាប់ ហើយអតិផរណានឹងកើនឡើង ០.៤ ភាគរយ ខណៈឡាវត្រូវការនាំចូលប្រេងជាច្រើនសម្រាប់តម្រូវការក្នុងប្រទេស ។
បន្ថែមពីនេះ ការបើកឡើងវិញនៃប្រទេសចិន ដែលជាទីផ្សារចំនួន ១.៤ ពាន់លានដុល្លារ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសឡាវ បានផ្តល់ឲ្យវិស័យសេវាកម្ម និងការលក់រាយមានការកើនឡើងវិញផងដែរ ។

បើយោងតាមរបាយការណ៍ពីការិយាល័យស្ថិតិឡាវបានឲ្យដឹងថា ទោះយ៉ាងណាបច្ចុប្បន្ន អតិផរណាឡាវនៅតែខ្ពស់ដដែល ។ អត្រាអតិផរណាបានកើនឡើងយឺតជាងក្នុងខែកញ្ញានៅ ២៥.៦៩ ភាគរយ ធ្លាក់ចុះពី ២៥.៨៨ ភាគរយ ដែលបានកត់ត្រាក្នុងខែសីហា ។
ថ្វីបើបរិយាកាសសកលលោកមានការប្រកួតប្រជែងក៏ដោយ ក៏តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅ តែជាចំណុចល្អគួរសម ហើយវាត្រូវបានរំពឹងថានឹងកើនឡើង ៤.៦ ភាគរយ នៅឆ្នាំ ២០២៣ និង ៤.២ ភាគរយនៅឆ្នាំ ២០២៤ ដែលនឹងរួមចំណែកប្រហែល ២ ភាគ ៣ នៃកំណើនពិភពលោកនៅឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ