សេដ្ឋកិច្ច
អ្នកជំនាញ ៖ វិស័យអចលនទ្រព្យ វៀតណាម នឹងមានកំណើននៅឆមាសទី ២ ឆ្នាំក្រោយ
វិស័យអចលនទ្រព្យវៀតណាមត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងនៅជួបប្រទះបញ្ហាប្រឈមរយៈពេល ៣ ត្រីមាសទៀត មុនមានភាពល្អប្រសើរឡើងវិញនៅឆមាសទី ២ នៃឆ្នាំ ២០២៤ ។

យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាមបញ្ជាក់ថា នៅក្នុងត្រីមាសទី ៣ ប្រតិបត្តិការអចលនទ្រព្យវៀតណាមនៅទូទាំងប្រទេសមានចំនួន ៦ ពាន់ ដោយបានកើនឡើង ១.៥ ដងច្រើនជាងត្រីមាសទី ២ ។ ក្នុងនោះគ្រាន់តែនៅត្រីមាសទី ៣ អាផាតមិន ផ្ទះ និងដីចំនួន ៤,៨០០ ត្រូវបានដំណើរការនៅក្នុងទីផ្សារនៅភាគខាងត្បូង ហើយមាន ៧០ ភាគរយត្រូវបានលក់ចេញ ។
ទោះបីជាមានកំណើនក៏ពិតមែន ប៉ុន្តែអ្នកជំនាញនៅក្នុងទីផ្សារអចលនទ្រព្យយល់ឃើញថា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ ដោយត្រូវរងចាំរហូតដល់ខែកក្កដានៃឆមាសទី ២ ឆ្នាំក្រោយ ទើបអចលនទ្រព្យមានកំណើនល្អប្រសើរឡើងវិញ ។

បន្ថែមពីនេះ ជាមួយនឹងការជំរុញកំណើន ត្រូវតែមានការគាំទ្រពីសំណាក់រដ្ឋាភិបាល ខណៈបច្ចុប្បន្ន រដ្ឋាភិបាលបានបញ្ចុះអត្រាកម្ចីប្រាក់ដើម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ ការងើបឡើងវិញនៃឆមាសទី ២ ឆ្នាំក្រោយ សម្រាប់តែអចលនទ្រព្យដែលមានតម្លៃសមរម្យ និងមធ្យមប៉ុណ្ណោះ ខណៈអ្នកជំនាញយល់ថា ផលិតផលលំដាប់ខ្ពស់ដូចជាវីឡា និងផ្ទះលក់ទំនិញ នឹងងើបឡើងវិញយឺតនៅដើមឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល