សេដ្ឋកិច្ច
ភាគហ៊ុនក្រុមហ៊ុនទទួលសិទ្ធិផលិតទូរសព្ទ iPhone របស់ តៃវ៉ាន់ ធ្លាក់ចុះ ៣ ភាគរយ
ភាគហ៊ុនក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ដែលជាអ្នកផ្គត់ផ្គង់ទូរសព្ទ iPhone ដ៏សំខាន់នៃក្រុមហ៊ុន Apple នៅថ្ងៃចន្ទនេះបានធ្លាក់ចុះដល់ទៅ ៣ ភាគរយ បន្ទាប់ពីក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងការត្រួតពិនិត្យពន្ធ និងស៊ើបអង្កេតការប្រើប្រាស់ដីធ្លីនៅក្នុងប្រទេសចិន ។

កាសែត Global Times បានចុះផ្សាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ Foxconn នៅក្នុងប្រទេសចិន គឺជាដើមហេតុនៃការត្រួតពិនិត្យពន្ធ ហើយមានការស៊ើបអង្កេតការប្រើប្រាស់ទីតាំងរបស់សហគ្រាស Foxconn នៅក្នុងខេត្ត Henan និង Hubei រួមជាមួយកន្លែងផ្សេងទៀត ពីសំណាក់នាយកដ្ឋានធនធានធម្មជាតិរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ។
Foxconn ជាក្រុមហ៊ុនទទួលសិទ្ធិផលិតទូរស័ព្ទ iPhone ដែលភាគច្រើននៅរោងចក្រ Zhengzhou ក្នុងខេត្ត Henan ដោយមានបុគ្គលិកប្រហែល ២០ ម៉ឺននាក់ ។
គួរឲ្យដឹងដែរថា កាលពីខែមុន ស្ថាបនិករបស់ក្រុមហ៊ុន Foxconn គឺលោកមហាសេដ្ឋី Terry Gou បានលាលែងពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដើម្បីចូលរួមជីវភាពនយោបាយប្រជែងតំណែងនាយករដ្ឋមន្ត្រីតៃវ៉ាន់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?