សេដ្ឋកិច្ច
តម្លៃផ្ទះល្វែងនៅ វៀតណាម ស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ
តម្លៃផ្ទះល្វែងលើទីផ្សារបឋមនៅក្នុងទីក្រុងហាណូយបានកើនឡើង ១៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈនៅទីក្រុងហូជីមិញកើនឡើង ១៥ ភាគរយក្នុងត្រីមាសទី ៣ ហើយអ្នកវិភាគចាត់ទុកថា ការកើនឡើងនេះគឺមកពីមានតម្រូវការខ្ពស់ឡើងវិញសម្រាប់វិស័យលំនៅឋាន ។

ប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលនទ្រព្យរបស់ក្រសួងសំណង់វៀតណាមបាននិយាយថា តម្លៃលក់ផ្ទះល្បែងជាមធ្យមនៅទីក្រុងហាណូយមានចំនួនជិត ៥១ លានដុង ប្រហែល ២,១២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
តម្រូវការនេះ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញពីសំណាក់ប្រជាពលរដ្ឋដែលកំពុងស្វែងរកទិញ និងជួលផ្ទះស្នាក់នៅ ដោយកើនឡើងពី ១ ភាគរយដល់ ៦ ភាគរយនៅក្នុងត្រីមាសទី ២ ។
ក្នុងនោះផ្ទះល្វែងដែលមានតម្លៃពី ២ ទៅ ៤ ពាន់លានដុងមានការពេញនិយមជាងគេ ។ ចំណែកនៅទីផ្សារបន្ទាប់បន្សំក្នុងទីក្រុងហាណូយ តម្លៃបានកើនឡើងនៅគ្រប់ស្រុកខណ្ឌទាំងអស់ រួមទាំង ៣ ភាគរយ នៅ Dong Da, Thanh Xuan, Nam Tu Liem, Tay Ho និង Gia Lam ផងដែរ ។

បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឲ្យដឹងថា នៅទីក្រុងហូជីមិញ តម្លៃទីផ្សារបឋមជាមធ្យមនៅតែមិនផ្លាស់ប្តូរពីត្រីមាសទីពីរ ប៉ុន្តែបានកើនឡើង ១៥ ភាគរយ ហើយបើប្រៀបធៀបនឹងឆ្នាំមុន ឡើងដល់ជាង ៦០ លានដុង ប្រហែល ២,៤៤១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពីមួយឆ្នាំទៅមួយឆ្នាំវិញ តម្លៃអចលនទ្រព្យនៅលើទីផ្សារបន្ទាប់បន្សំបានកើនឡើងជាង ៣ ភាគរយ។
យោងតាមក្រសួងសំណង់វៀតណាមបានឲ្យដឹងថា គម្រោងផ្ទះល្វែងចំនួន ២១ ដែលមានច្រើនជាង ៧,៦០០ យូនីត ត្រូវបានបញ្ចប់នៅក្នុងត្រីមាសទី ៣ ដែលចំនួននេះកើនឡើង ៣ ដងពីត្រីមាសមុន ខណៈគម្រោង ៨៦០ ផ្សេងទៀតដែលមានជិត ៤៥ ម៉ឺនយូនីត កំពុងដំណើរការសាងសង់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់