សេដ្ឋកិច្ច
ផលិតកម្មរថយន្ត ថៃ ធ្លាក់ចុះ ៨.៥ ភាគរយក្នុងខែកញ្ញា ដោយសារការលក់ក្នុងស្រុកធ្លាក់ចុះ
សហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ៨.៤៥ ភាគរយនៅក្នុងខែកញ្ញា ហើយបើប្រៀបធៀបនឹងឆ្នាំមុនធ្លាក់មកត្រឹម ១៦៤,០៩៣ គ្រឿង ដោយសារតែការលក់ក្នុងស្រុកបានធ្លាក់ចុះ ។
បើតាមលោក Surapong Paisitpattanapong អ្នកនាំពាក្យនៃផ្នែកឧស្សាហកម្មរថយន្តរបស់សហព័ន្ធឧស្សាហកម្មថៃបញ្ជាក់ថា ការលក់រថយន្តក្នុងប្រទេសថៃនៅខែកញ្ញា បានធ្លាក់ចុះ ១៦.២៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ១១.៧ ភាគរយនៅក្នុងខែសីហា ដោយសារធនាគាររឹតបន្តឹងការផ្តល់ប្រាក់កម្ចីរថយន្ត ។

លោកបាននិយាយថា តម្លៃនៃការនាំចេញរថយន្តក្នុងខែកញ្ញាបានធ្លាក់ចុះ ៦២.៤៥ ពាន់លានបាត (១.៧៣ ពាន់លានដុល្លារអាមេរិក) បើប្រៀបធៀបនឹងឆ្នាំមុន ទោះបីជាមានការនាំចេញកើនឡើងទៅកាន់ទីផ្សារមជ្ឈិមបូព៌ា អឺរ៉ុប និងអាមេរិកក៏ដោយ ។
គួរឲ្យដឹងថា ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ តម្រូវការប្រេង ធ្យូងថ្ម ឧស្ម័ន នឹងឡើងដល់កំពូលនៅឆ្នាំ ២០៣០

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល