សេដ្ឋកិច្ច
ទ្រព្យសកម្មរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុកើនជាង ៨ ភាគរយ ខណៈឥណទានភតិសន្យា ហិរញ្ញវត្ថុកើនជាង ១៣ភាគរយ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុកើនឡើង ៨,៣% ដល់ ២,១ ទីលានរៀល ស្មើនឹង ៥១៣,៥ លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី ២៦ ទីតុលា បានឱ្យដឹងថា ឥណទាន ភតិសន្យាហិរញ្ញវត្ថុកើនឡើង ១៣,១% ដល់ ១,៨ ទ្រីលានរៀល ស្មើនឹង៤៥៥,៥ លានដុល្លារអាមេរិក។
ក្នុងនោះមាន ៩៦.៩៦៤ គណនី ហើយត្រូវបានផ្តល់ទៅវិស័យជាច្រើនរួមមាន៖ កសិកម្ម ២៦,៥%, អង្គភាពគ្រួសារ ២១,៦%, សេវាកម្ម ២០,១%, ដឹកជញ្ជូន ៥,៦%, សំណង់ ៤,៧%, ពាណិជ្ជកម្មនិងជំនួញ ៣,៦%, និងវិស័យផ្សេងៗ ១៧,៩%។
ប្រភពទុនចម្បងរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុបានមកពីមូលនិធិភាគទុនិក ដោយកើនឡើង ៦,៩% ដល់ ៦៦០,៤ ប៊ីលានរៀល ត្រូវនឹង ១៦២,៩ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ភតិសន្យាហិរញ្ញវត្ថុ គឺជាការជួលឧបករណ៍ ឬសម្ភារសម្រាប់យកទៅប្រើប្រាស់ក្នុងអាជីវកម្មដែលម្ចាស់អាជីវកម្មគ្មានលទ្ធភាពទិញឧបករណ៍ ឬសម្ភារនោះបាន។ ការជួលនេះស្រដៀងនឹងការទិញដែរ ប៉ុន្តែវាខុសគ្នាត្រង់ថាអ្នកជួលត្រូវបង់ថ្លៃជួលជាវគ្គៗ ហើយថ្លៃជួលនោះគេគិតយកប្រាក់ថ្លៃដើមទំនិញ បូកនឹងចុងការទៅតាមវគ្គនីមួយៗហើយនៅពេលចប់ការជួលអ្នកទិញអាចបន្ថែមប្រាក់បន្តិចបន្តួចទិញផ្តាច់តែម្តង ឬជួនកាលនៅពេលចប់ការជួលម្ចាស់របស់ អាចផ្ទេរកម្មសិទ្ធិលើរបស់នោះឲ្យទៅអ្នកជួលតែម្តង។ ភតិសន្យាហិរញ្ញវត្ថុត្រូវមានរយៈពេលខ្លីបំផុត ១ ឆ្នាំ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ