ព័ត៌មានជាតិ
ពលរដ្ឋខ្មែរជិត៣០០០នាក់ នឹងទទួលបានការងារធ្វើ តាមរយៈគម្រោង វិនិយោគរបស់ក្រុមហ៊ុន៨
គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោង វិនិយោគរបស់ក្រុមហ៊ុនចំនួន៨ ដែលមានទុនវិនិយោគសរុប៩៧,៨ លានដុល្លារ ដែលអាចផ្តល់ការងារបានចំនួន២៧០១ កន្លែង ដែលគម្រោងនោះ មានដូចជា រោងចក្រផលិតគ្រឿងបន្លាស់ គ្រឿងសង្ហារឹមគ្រប់ប្រភេទ មន្ទីរពហុព្យាបាលអន្តរជាតិ ផលិតអគ្គិសនី រោងចក្រកាត់ដេរ សម្រាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន រោចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន រោងចក្រផលិតក្រណាត់ និងកាត់ដេរ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំង៨ នោះរួមមាន:
១- ក្រុមហ៊ុន MAYCO FURNITURE COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។

២- ក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៦,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។

៤- ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៥- ក្រុមហ៊ុន PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

៦- ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៤,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

៧- ក្រុមហ៊ុន VELONG (CAMBODIA) INDUSTRIES CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស ទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។
៨- ក្រុមហ៊ុន ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ទុនវិនិយោគប្រមាណ ៣២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ សហគ្រាសជាង១,៣០០បានបិទ និងកម្មករជាង១០ម៉ឺននាក់បាត់បង់ការងារ ដោយសារកូវីដ១៩

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?