Connect with us

សេដ្ឋកិច្ច

វៀតណាម ទទួលភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ក្នុងរយៈពេល ៤ ខែជាប់ៗគ្នា

បានផុស

នៅ

បើយោងតាមអាជ្ញាធរជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១.១១ លាននាក់ក្នុងខែតុលា ហើយជាខែទី ៤ ជាប់ៗគ្នាដែលប្រទេសមួយនេះទទួលបានទេសចរបរទេស​ជាង ១ លាននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមក្នុងរយៈពេល ១០ ខែដំបូង បានឈានដល់ជិត ១០ លាននាក់ លើសពីគោលដៅដំបូង ៨ លាននាក់សម្រាប់ពេញមួយឆ្នាំ ។

កូរ៉េខាងត្បូង​នៅតែ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ច្រើនជាងគេ​ដែលចូលមកកាន់​ប្រទេស​វៀតណាម ​ដែលមាន​អ្នក​មក​កម្សាន្ត​ចំនួន ២.៩ លាន​នាក់ បន្ទាប់មក​គឺ​ប្រទេស​ចិន ។ ទីផ្សារប្រទេសទាំងពីរនេះមាន ៤២ ភាគរយនៃចំនួនភ្ញៀវទេសចរណ៍សរុបចូលមកកាន់វៀតណាម ខណៈសហរដ្ឋអាមេរិក ​ជាប់​ចំណាត់ថ្នាក់​លេខ ​៣ ហើយ​តៃវ៉ាន់ និង​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី ​៤ និង​ទី​៥ ​។

ដោយឡែក នៅអាស៊ីអាគ្នេយ៍ទីផ្សារកំពូលទាំង ៣ រួមមានប្រទេសថៃ ដែលមានអ្នកទេសចរ ៣៩២,០០០ នាក់, ម៉ាឡេស៊ី មានអ្នកទេសចរ ៣៧២,០០០ នាក់ និងកម្ពុជាមានអ្នកដើរលេង ៣២៦,០០០ នាក់ ខណៈនៅ​អឺរ៉ុបវិញ ប្រទេស​ចំនួន​ ៣ ​ដែល​ទៅលេងវៀតណាម​ច្រើន​ជាង​គេ​គឺ ​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានកែសម្រួលទិសដៅទេសចរណ៍បរទេសពីចំនួន ៨ លាននាក់ឡើងមក ១២ លានទៅ ១៣ លាននាក់សម្រាប់ពេញមួយឆ្នាំ ២០២៣ ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម