សេដ្ឋកិច្ច
វៀតណាម អាចសម្រេចគោលដៅនាំចេញគ្រឿងសមុទ្រ ៩ ពាន់លានដុល្លារក្នុងឆ្នាំនេះ
ការនាំចេញអាហារសមុទ្ររបស់វៀតណាមនឹងអាចសម្រេចបានគោលដៅកំណត់ ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះ ដោយសារតែសញ្ញានៃការនាំចេញអាហារសមុទ្រសំខាន់ៗមានសន្ទុះងើបឡើងវិញក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ។

យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាមបានបង្ហាញថា ការនាំចេញបង្គាបានធ្លាក់ចុះ ២៨ ភាគរយនៅក្នុងត្រីមាសទី ២ ប៉ុន្តែការធ្លាក់ចុះនេះត្រូវបានកាត់បន្ថយមកត្រឹម ១៣ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី ៣ ។
ការនាំចេញត្រីប្រាបានធ្លាក់ចុះមកនៅ ១២ ភាគរយក្នុងត្រីមាសទី ៣ ធៀបនឹង ៤១ ភាគរយនៅក្នុងត្រីមាសទី ២ ហើយត្រីធូណា បានធ្លាក់ចុះមកនៅ ៨ ភាគរយពីត្រីមាសទី ២ ដែលមានដល់ ៣១ ភាគរយ ។ ចំណែកក្តាមវិញ បានកើនឡើង ២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

សម្រាប់ការនាំចេញគ្រឿងសមុទ្រទូទៅនៅត្រីមាសទី ៣ វិញ បានធ្លាក់ចុះ ១២ ភាគរយ ដែលជាការធ្លាក់ចុះតិចតួចបំផុតប្រចាំត្រីមាសនៅក្នុងឆ្នាំនេះ ។
ប៉ុន្តែអ្នកនាំចេញបានមើលឃើញពីការកើនឡើងនៃតម្រូវការនៅមជ្ឈិមបូព៌ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងអតិផរណាដែលកំពុងកើតមាននាពេលបច្ចុប្បន្នផង ។

តំបន់នេះបាននាំចូលអាហារសមុទ្រពីប្រទេសវៀតណាមច្រើនជាង ២ ភាគរយនៅក្នុងត្រីមាសទី ៣ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងតួលេខចំនួន ២ ខ្ទង់ ។
ប៉ុន្តែយោងតាមសមាគមនេសាទរំពឹងថា នឹងមានការកើនឡើងនៃតម្រូវការពីសហរដ្ឋអាមេរិក និងចិននៅក្នុងត្រីមាសទី ៤ ពោលអាចចំគោលដៅប្រចាំឆ្នាំចំនួន ៩ ពាន់លានដុល្លារ បើទោះជាមានការធ្លាក់ចុះនៃការនាំចេញចំនួន ១៧ ភាគរយពីឆ្នាំ ២០២២ ក៏ដោយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ