Connect with us

សេដ្ឋកិច្ច

ឡាវ កំពុងពិចារណាដំឡើងអាករលើតម្លៃបន្ថែម

បានផុស

នៅ

ក្រសួងហិរញ្ញវត្ថុឡាវកំពុងពិចារណាដំឡើងអត្រាលើអាករតម្លៃបន្ថែម (VAT) ពី ៧ ទៅ ១០ ភាគរយវិញ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងគាំទ្រសេដ្ឋកិច្ចក្នុងប្រទេសផងដែរ ។

ការដំឡើងអាករលើតម្លៃបន្ថែម​ទៅ ១០ ភាគរយ​វិញ គឺ​ជាអត្រាពន្ធដើមដែលឡាវបានកំណត់ ចាប់តាំងពីឆ្នាំ​​ ២០១០ ដល់ ២០២១ ខណៈកាលពីឆ្នាំ ២០២២ ឡាវបានអនុម័តអត្រាអាករលើតម្លៃបន្ថែមមកនៅត្រឹមតែ ៧ ភាគរយប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការដំឡើងដល់អត្រា ១០ ភាគរយវិញនេះ ដោយសារ​តែតម្លៃបច្ចុប្បន្ន មិនអាចជំរុញកំណើនសេដ្ឋកិច្ច​បានដូចទៅនឹងការព្យារករណ៍ទុកមុននោះឡើយ ។​ ចំនួនអាជីវកម្មដែលបានចុះបញ្ជីនៅក្រោមច្បាប់អាករលើតម្លៃបន្ថែមបច្ចុប្បន្នមានកម្រិតទាបជាងការរំពឹងទុក ហើយរដ្ឋាភិបាលត្រូវការបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយឱនភាពថវិកា និងរក្សាស្ថិរភាពរូបិយប័ណ្ណគីប ។

បើយោងតាមនាយកដ្ឋានហិរញ្ញវត្ថុឡាវបានឲ្យដឹងថា សម្រាប់សេចក្តីព្រាងច្បាប់ថ្មីដើម្បីបង្កើនអត្រាអត្រាអាករលើតម្លៃបន្ថែមនេះរំពឹងនឹងបញ្ចប់នៅឆ្នាំនេះ ហើយនិងចូលជាធរមាននៅដើមឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖​ Laotian Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម