Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើនវង្វង់ ៦,៦ ភាគរយសម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម, វិស័យសេវាកម្ម, និងវិស័យកសិកម្ម។

យោងតាមខ្លឹមសាសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញថា ការរំពឹងទុកនេះ បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹង ថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុង រង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យ កាត់ដេរ ស្របពេលដែល អនុវិស័យកម្មន្តសាលមិនមែនកាត់​ដេរនៅបន្តរក្សា​បានកំណើនរឹងមាំ ខណៈដែលអនុវិស័យ សំណង់នៅបន្តមានកំណើនទាប។ ដោយឡែកសម្រាប់ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រា កំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់ វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

ចំពោះវិស័យកសិកម្មវិញ ត្រូវបានរំពឹងថានឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារ​ការបន្តនិន្នាការ​ល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈ ដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ អនុវិស័យ​ដំណាំបន្តនិន្នាការល្អដោយសារ ការរំពឹងទុកនូវកំណើននៃ ផលិតកម្មដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)» ជាដើម។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួប​ប្រទះ​នឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងកក្រៅ ដែលអាចធ្វើឱ្យ កំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួម ក្នុងរយៈពេលមធ្យមខាងមុខ។

ជាមួយគ្នានេះ ការលេចឡើងនូវនិន្នាការថ្មីៗ តម្រូវឱ្យកម្ពុជាខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ឱ្យកាន់តែមាន ភាពប្រកួតប្រជែង ដើម្បីស្រូប និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្ដកសាងភាពធន់នៃ សង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​បញ្ចៀសហានិភ័យដែលនឹងកើតឡើង ក្នុងពេលខាងមុខជាយថាហេតុ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម