Connect with us

សេដ្ឋកិច្ច

អាមេរិក ទំនងជារក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់ដដែលនាខែវិច្ឆិកានេះ​

បានផុស

នៅ

ធនាគារកណ្តាលអាមេរិក ទំនងជានឹងប្រកាសរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេល ២២ ឆ្នាំនៅថ្ងៃពុធ ទី១ ខែវិច្ឆិកាខាងមុខ ដោយសារតែដំណោះស្រាយបញ្ហាអតិផរណានាពេលបច្ចុប្បន្ននេះ អាចនឹងមិនធ្វើឲ្យខូចដល់សេដ្ឋកិច្ចអាមេរិកដែលមានភាពធន់នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគ និងពាណិជ្ជករជាច្រើននាក់រំពឹងលើសលប់ថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ថេរសម្រាប់កិច្ចប្រជុំសម្រេចលើកទី ២ ខណៈដែលបញ្ហា​អតិផរណាទំនងជាធ្លាក់ទៅកាន់គោលដៅ ២ ភាគរយវិញ ។

បច្ចុប្បន្ន អត្រាការប្រាក់អាមេរិកស្ថិតនៅចន្លោះពី ៥.២៥ ទៅ ៥.៥ ភាគរយ ខណៈការដំឡើងអត្រាការប្រាក់នេះ គឺដើម្បីទាញទម្លាក់អតិផរណា ក៏ដូចជាដើម្បីបង្កើនថ្លៃដើមនៃការខ្ចីប្រាក់ពីធនាគារផងដែរ ។

ចាប់តាំងពីការដំឡើងដល់កម្រិតខ្ពស់ជាង ៧ ភាគរយនៅក្នុងខែមិថុនាឆ្នាំមុន អតិផរណាអាមេរិក បានធ្លាក់ចុះជាងពាក់កណ្តាល ទោះបីជាបច្ចុប្បន្ន អតិផរណា​គិតត្រឹមខែកញ្ញានៅកម្រិត ៣.៧ ភាគរយក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ចូ​ បៃដិនន បានលើកឡើងថា សេដ្ឋកិច្ចអាមេរិក គឺនៅតែមានរឹងមាំ​ ​ប៉ុន្តែមន្ត្រីធនាគារកណ្តាលបានព្រមានថា ជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកជាមិនខាន៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

ចុចអាន៖ វៀតណាម អាចសម្រេចគោលដៅនាំចេញគ្រឿងសមុទ្រ ៩ ពាន់លានដុល្លារក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម