Connect with us

ព័ត៌មានជាតិ

ចុងឆ្នាំ ២០២៣ ​រោងចក្រ​កែច្នៃ​គ្រឿងអលង្ការ​មួយ​នឹង​សាងសង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

បានផុស

នៅ

ក្នុង​ជំនួប​ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នាយកក្រុមហ៊ុន Metal Jewelry បាន​បញ្ជាក់ពីការ​សាងសង់​រោងចក្រកែច្នៃ​គ្រឿងអលង្ការ​នៅ​កម្ពុជា​ ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សាការងារ​ជាមួយ​លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ២០២៣ លោក Timothe DELHAISE នាយកប្រតិបត្តិក្រុមហ៊ុន​ Metal Jewelry បាន​គូស​បញ្ជាក់​ថា នាដើមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន​​នឹងផ្តើម​ដំណើការសាងសង់រោងចក្រ ​ក្នុងនោះក៏នឹង​ផ្តោតយកចិត្តទុកដាក់ជាសំខាន់ទៅលើការការពារបរិស្ថាន ពិសេស​​ការព្យាយាមឈានទៅរកអព្យាក្រឹត្យកាបូន។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញការស្វាគមន៍ចំពោះគ្រប់បណ្ដាវិនិយោគិនចូលមកបណ្តាក់​ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានឆន្ទះខ្ពស់ក្នុងការចូលរួមកាត់បន្ថយការ​បំពុលបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន តាមរយៈការប្រើប្រាស់ថាមពលដែលស្អាត (Clean Energy) និងអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាល​ពីថ្ងៃ​ទី​ ២៣ ខែមិថុនា បានអនុម័តគំរោងវិនិយោគបង្កើត​រោងចក្រ​ផលិត និង​​ដំ​ឡើង​គ្រឿងអលង្ការនិង​គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ និង​ប្លា​ស្ទិ​ក​របស់ក្រុមហ៊ុន Metal Jewelry (Cambodia​) ដែល​វិនិយោគ​ទឹកប្រាក់​ប្រ​មាណ ៩ ​លាន​ដុល្លារ​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ហើយ​​ដែល​អាច​បង្កើត​ការងារ​បានប្រមាណ ៤៣៤ ​កន្លែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

រដ្ឋចំណាយលុយជាង១លាន៤សែនដុល្លារដើម្បីដឹកពលរដ្ឋទៅស្រុករាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ

កីឡា២ នាទីutes មុន

Liverpool ចង់បានខ្សែការពារដ៏រឹងមាំរបស់ Barca ម្នាក់ មកជំនួស Van Dijk

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​មិនទាន់​​ផុត​ពី​គ្រោះ​រញ្ជួយដីផង​​ ជំងឺអាសន្នរោគ និង​រាគរូស​ផ្សេងទៀត​ បង្ក​ក្តី​បារម្ភ​ខ្លាំង​នៅ​មីយ៉ាន់ម៉ា​

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ចង់បង្កើនបុគ្គលិកពេទ្យកុមារជាតិឱ្យបាន ៤ ពាន់នាក់ និងគ្រែពេទ្យជិត ២ ពាន់គ្រែ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​មន្រ្តីកំពូលរបស់​ ត្រាំ៖ ​៥០ ប្រទេស បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចា​​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម