សេដ្ឋកិច្ច
ថៃ និងឡាវ សហការគ្នាបង្កើនតម្លៃពាណិជ្ជកម្មដល់ ១១ ពាន់លានដុល្លារ
បើយោងតាមការប្រកាសដោយអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានឲ្យដឹងថា ប្រទេសថៃ និងឡាវបានកំណត់ផែនការបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីដល់ ១១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ។

សម្រាប់ផែនការនេះ បានផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការថាមពល និងសន្តិសុខ រួមជាមួយការតភ្ជាប់គ្នារវាងផ្លូវដែក ផ្លូវថ្នល់ និងការដឹកជញ្ជូន ហើយមានចក្ខុវិស័យដើម្បីប្រែក្លាយឡាវ និងថៃភាគឦសានទៅជាតំបន់រីកចម្រើនរួមគ្នាផងដែរ ។
ចំពោះការដឹកជញ្ជូន ថៃបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលឡាវក្នុងការប្រែក្លាយប្រទេសទាំងពីរទៅជាការតភ្ជាប់ផ្លូវគោកក្នុងតំបន់ដ៏សំខាន់ ដោយថៃបានសន្យាថា នឹងសហការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនជាដើម ។

ទន្ទឹមនឹងនេះ គម្រោងសំខាន់មួយទៀត គឺការសាងសង់ស្ពានរថភ្លើងថ្មីឆ្លងកាត់ទន្លេមេគង្គ ដោយភ្ជាប់ខេត្ត Nong Khai ដែលជាខេត្តភាគឦសាននៃប្រទេសថៃ ទៅកាន់ទីក្រុងវៀងចន្ទន៍ ខណៈថៃក៏មានបំណងពង្រីកកម្ចីទន់ដល់ឡាវសម្រាប់គម្រោងមួយនេះផងដែរ ។
ថៃក៏បានជំរុញឡាវឲ្យបង្កើតថ្លៃសេវាដឹកជញ្ជូនទំនិញប្រកបដោយតម្លាភាពនៅសួនដឹកជញ្ជូនទីក្រុងវៀងចន្ទន៍ ដែលអាចឲ្យប្រតិបត្តិករថៃរៀបចំផែនការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ ថៃក៏បានស្នើឲ្យឡាវគួរតែស្តារឡើងវិញនូវរថយន្តដឹកទំនិញពីប្រទេសថៃ ហើយថែមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ទិញថាមពលស្អាតបន្ថែមទៀតពីប្រទេសឡាវ ដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មផងដែរ ។

បញ្ហាមួយទៀតដែលភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយនោះ គឺបញ្ហាអ័ព្ទឆ្លងដែន ។ ផែនការសកម្មភាពរួមគ្នារវាងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា កំពុងត្រូវបានតាមដានដើម្បីធ្វើការដោះស្រាយបញ្ហា ។ មិនតែប៉ុណ្ណោះ ថៃក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយឡាវក្នុងការបង្កើតផែនទីតំបន់ហានិភ័យនៃភ្លើងឆេះ និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីឡាវផងដែរ ។
ចំណែកសម្រាប់កិច្ចសហការសំខាន់ៗផ្សេងទៀតរបស់ប្រទេសទាំងពីរ ក៏រួមមាន កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលបើករថភ្លើង ជំនួយបច្ចេកទេស និងការបង្កើតគំរូអាជីវកម្មសម្រាប់ផ្លូវដែកជាតិឡាវជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ វៀតណាម ទំនងជាធ្លាក់ចុះពី ៥ ទៅ ៦.៣ ភាគរយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល