Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ចុះ​ទស្សនកិច្ច​រោងចក្រ​ផលិតសំបកកង់តម្លៃ​ជិត ៦០០ លាន​ដុល្លារ​នៅ​ខេត្ត​ស្វាយរៀង

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី ១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន ចំនួន ៣ ក្នុងខេត្តស្វាយរៀង។

ដំណើរចុះ​បំពេញការងារ​​​ពេញមួយ​ថ្ងៃ លោក ស៊ុន ចាន់ថុល ​បាន​ទៅ​ស្វែងយល់​ពី​​តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ និង​តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត លោក​ឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យដំណើរការ​របស់​ក្រុមហ៊ុន Shane Furniture ដែលជាក្រុមហ៊ុនកម្មន្តសាលគ្រឿងសង្ហារឹម និងក្រុមហ៊ុន Califor Upholstery Materials ជាក្រុមហ៊ុនកែច្នៃ និងជ្រលក់ពណ៌ស្បែក។

បន្ត​មក​លោក​ ស៊ុន ចាន់ថុល ក៏​បាន​បន្ត​ចុះ​ទស្សនកិច្ចក្រុមហ៊ុនចំនួន ២ ផ្សេងទៀតគឺក្រុមហ៊ុន XDS Bicycle ដែលជាក្រុមហ៊ុនដំឡើងកង់ និងក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏​ធំមួយនៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ​ដែល​វិនិយោគជាង​ ៥៩៤ លាន នៅ​លើផ្ទៃដីទំហំ ៥០ហិកតា ដែល​ផ្ដល់ឱកាសការងារ​ជូនពលរដ្ឋចំនួន ២.០៥៨នាក់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម