Connect with us

សេដ្ឋកិច្ច

កសិករ វៀតណាម លក់ស្រូវបានថ្លៃជាងមុន ដោយសារមានតម្រូវការខ្ពស់

បានផុស

នៅ

តម្លៃអង្ករនៅវៀតណាមបន្ដកើនឡើងថ្លៃ ស្របពេលដែលតម្រូវការ​អង្ករនៅទូទាំងពិភពលោកក៏ឡើងខ្ពស់ដូចគ្នា រួមផ្សំជាមួយ​អង្ករ​មានគុណភាព និង​ការប្រមូលផលក្នុងប្រទេសមានការធ្លាក់ចុះផង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករវៀតណាមដែលធ្វើស្រូវប្រភេទ Dai Thom បានលើកឡើងថា ពីមុនការ​លក់ស្រូវក្នុងមួយគីឡូក្រាមមានតម្លៃ ៨,០០០ ដុង (០.៣៣ ដុល្លារ) ប៉ុន្តែឥឡូវនេះតម្លៃបានឡើងដល់ ៩,០០០ ដុង (0.៣៦ ដុល្លារ) ដោយកើនឡើង ១២.៥ ភាគរយ ខណៈឈ្មួញផ្សេងទៀតឲ្យតម្លៃដល់​ ១១,០០០ ដុង (០.៤៥​ ដុល្លារ) ដែលកើនឡើង ២២ ភាគរយ ។

តាមការបញ្ជាក់ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃអង្ករបាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅតំបន់ភាគខាងជើង និងដីសណ្ដទន្លេមេគង្គ ។ ដូច្នេះតម្លៃនាំចេញបានកើនដល់ ៦៤៣ ដុល្លារក្នុងមួយតោនសម្រាប់អង្ករបាក់ ៥ ភាគរយ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ។​

បន្ថែមពីនេះ លោក Do Ha Nam អនុប្រធានសមាគមស្បៀងអាហារវៀតណាមនិយាយថា ដោយសារតម្លៃក្នុងស្រុកខ្ពស់ជាងតម្លៃនាំចេញនាពេលបច្ចុប្បន្ន អាជីវករមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញថ្មី ដោយសារតែខ្លាចមិនអាចបំពេញការបញ្ជាទិញបាន ។ មិនតែប៉ុណ្ណោះ ពាណិជ្ជករ​ត្រូវលក់ក្នុងតម្លៃ ៦៥០-៦៨០ ដុល្លារក្នុងមួយតោន ដើម្បីទទួលបានចំណេញ ប្រសិនបើតម្លៃក្នុងស្រុកបន្តនៅកម្រិតខ្ពស់បែបនេះ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាមគឺខ្ពស់ជាងគូរប្រជែងថៃ ១៣ ភាគរយ និង ១៦ ភាគរយខ្ពស់​ជាង​ប៉ាគីស្ថាន ខណៈក្នុងរយៈពេល ៩ ខែដំបូង វៀតណាមបាននាំចេញអង្ករចំនួន ៦.៦ លានតោន ហើយសរុបក្នុងឆ្នាំនេះ វៀតណាមអាចនាំចេញអង្កររហូតដល់ ៧.៨ លានតោន ក្នុងមានតម្លៃ ៤.៥ លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន៖ ថៃ បន្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន ២ ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម