Connect with us

សេដ្ឋកិច្ច

ចំណូលរបស់ក្រុងហូជីមិញ ទំនងនឹងធ្លាក់ចុះ ៥ ភាគរយក្នុងឆ្នាំនេះ​

បានផុស

នៅ

ប្រាក់ចំណូលពន្ធរបស់ទីក្រុងហូជីមិញប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុរំពឹងថា នឹងធ្លាក់ចុះពី ៤ ភាគរយទៅ ៥ ភាគរយនៃគោលដៅរបស់ខ្លួន ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះចំណូលសរុប ២០ ពាន់ពាន់លាន​ដុង ឬប្រហែល ៨១៣.១២ លាន​ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Duy Minh ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ទីក្រុងបាននិយាយថា ប្រាក់ចំណូលបានធ្លាក់ចុះ ៨.១ ភាគរយ បើធៀបនឹងឆ្នាំមុន ដោយទទួលបាន ៣៧២ ពាន់ពាន់លានដុង ឬប្រហែល ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូង ស្មើនឹង ៧៩.៣ ភាគរយនៃគោលដៅសម្រាប់ឆ្នាំនេះ ។

ស្របពេលជាមួយគ្នានេះ សមាសភាពសំខាន់ៗនៃពន្ធទីក្រុងហូជីមិញដែលបានមកពីការប្រមូលពន្ធក្នុងស្រុក ពាណិជ្ជកម្ម និងពន្ធលើប្រេងឆៅ សុទ្ធតែមានការធ្លាក់ចុះដូចគ្នា ។

លោក Minh បន្តថា ស្ថានភាពសេដ្ឋកិច្ចទំនងជានឹងនៅតែលំបាកក្នុងរយៈពេល ២ ខែចុងក្រោយនេះ ឬពេញមួយឆ្នាំតែម្ដង ។​ មិនតែប៉ុណ្ណោះ លោកបានស្នើឲ្យទីក្រុងផ្តោតលើការប្រមូលបំណុលពន្ធដែលមានតម្លៃសរុបជាង ៤០ ពាន់ពាន់លានដុង ឬប្រហែល ១.៦ ពាន់លានដុល្លារក្នុងរយៈពេល ២ ខែចុងក្រោយនេះផងដែរ ។

គួរឲ្យដឹងថា​ រដ្ឋាភិបាល​វៀតណាមដាក់គោលដៅលើក្រុងហូជីមិញធ្វើយ៉ាងណារកចំណូលឲ្យបាន ៤៦៩.៦៨ ពាន់ពាន់លានដុង ឬប្រហែល ១៩ ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែសញ្ញានៃការធ្លាក់ចុះត្រូវបានបង្ហាញតាំងពីត្រីមាសទី១ មកម្ល៉េះ ចំពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោក ខណៈកាលពីឆ្នាំមុន ទីក្រុងហូជីមិញរកចំណូលបានជាង​ ៤៧១.៥៦ ពាន់ពាន់លានដុង ស្មើនឹង ១៩.១៧៦ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម