សេដ្ឋកិច្ច
អាមេរិក សម្រេចរក្សាអត្រាការប្រាក់គោលឲ្យនៅដដែល
ធនាគារកណ្តាលអាមេរិកបានសម្រេចរក្សាអត្រាការប្រាក់គោលឲ្យនៅដដែល ចំពេលអាមេរិកកំពុងមានកំណើនសេដ្ឋកិច្ច និងទីផ្សារការងារល្អ រួមជាមួយអត្រាអតិផរណមានកម្រិតល្អប្រសើរផងដែរ ទោះបីគោលការណ៍នេះលើសពីគោលដៅរបស់ធនាគារកណ្តាលក៏ដោយ ។
នៅក្នុងកិច្ចប្រជុំលើកទី ២ កាលពីថ្ងៃពុធ អត្រាការប្រាក់ត្រូវបានសម្រេចជាឯកច្ឆ័នដោយរក្សានៅកម្រិត ៥.២៥ ភាគរយ ទៅ ៥.៥ ភាគរយដដែល ដោយអត្រានេះមានចាប់តាំងពីខែកក្កដាមកម្ល៉េះ ។
ទាក់ទងជាមួយការក្សាអត្រាការប្រាក់ខ្ពស់នេះ ធនាគារកណ្តាលបានប្រឈមមុខនឹងការរិះគន់មួយចំនួនផងដែរ ដោយសារតែអត្រាការប្រាក់ខ្ពស់ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកប្រឈមហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិ ។
ប៉ុន្តែទោះជាយ៉ាងណា សេដ្ឋកិច្ចអាមេរិកបានកើនឡើងល្អប្រសើរជាងការរំពឹងទុក ៤.៩ ភាគរយនៅក្នុងត្រីមាសទី៣ ទៅវិញ ។ តួលេខនេះគឺជាការកើនឡើងយ៉ាងខ្លាំងពីត្រីមាសទី២ ដែលត្រូវបានជំរុញដោយទីផ្សារការងារ និងការកើនឡើងនៃថ្លៃចំណាយរបស់អ្នកប្រើប្រាស់ ។
បន្ទាប់ពីសម្រេចរក្សាអត្រាការប្រាក់នេះហើយ ភាគហ៊ុនអាមេរិកក៏បានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ។ ក្នុងនោះសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន Dow បានកើនឡើង ២២១ ពិន្ទុ ឬ ០.៧ ភាគរយ, ភាគហ៊ុន S&P 500 កើនឡើង ១.១ ភាគរយ និងភាគហ៊ុន Nasdaq Composite ខ្ពស់ជាង ១.៦ ភាគរយ ។
ពាក់ព័ន្ធជាមួយអត្រាការប្រាក់នេះទៀតសោត ប្រធានធនាគារកណ្តាល លោក Jerome Powell និយាយថា ការទាញទម្លាក់អតិផរណាមកកាន់គោលដៅ ២ ភាគរយ គឺត្រូវការរយៈពេលយូរបន្ថែមទៀត ខណៈបច្ចុប្បន្ន អតិផរណាអាមេរិក គឺរក្សានៅអត្រា ៣.៧ ភាគរយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?