Connect with us

ព័ត៌មានជាតិ

ក្រោយ​បើករោងចក្រ​ដំឡើង​រថយន្ត​នៅកម្ពុជា មេ​ធំ​ក្រុមហ៊ុន RMA Group ចូលជួប​​លោក ស៊ុន ចាន់ថុល ​ជជែក​ពីការ​​​វិនិយោគ​បន្ថែម​

បានផុស

នៅ

កាលពី​ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន RMA Group ដឹកនាំដោយលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group និងលោក ងន សាំង អគ្គនាយកប្រតិបត្តិ RMA Cambodia បាន​ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបទ្វេភាគីនេះផ្ដោតការពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការងារវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាពិនិត្យលើសំណើសុំសម្របសម្រួលនានាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគម្រោងវិនិយោគរបស់ RMA Group។

ក្រុមហ៊ុន RMA Group កាលពីឆ្នាំ ២០២២ កន្លងទៅ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដាក់ទុនបង្កើតរោងចក្រដំឡើងរថយន្ត FORD ក្នុងខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគចំនួន ២១ លានដុល្លារ។ ក្រៅពីនេះ​​ក្រុមហ៊ុនដ៏​ធំរបស់​អាមេរិកនេះ​ក៏​កំពុង​រកស៊ីពហុវិស័យនៅ​កម្ពុជា​ដូចជាលក់រថយន្ដ គ្រឿងចក្រកសិកម្ម សេវាកម្ម រួមមានផ្នែកភោជនីយដ្ឋានផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម