សេដ្ឋកិច្ច
ជប៉ុន បញ្ចេញកញ្ចប់ថវិកា ១១៣ ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចប្រទេស
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ចេញនូវកញ្ចប់ថវិកាចំនួន ១៧ ពាន់ពាន់លានយ៉េន ឬប្រហែល ១១៣ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស និងគ្រួសារ ចំពេលមានអតិផរណាខ្ពស់ និងថ្លៃដើមនៃការរស់នៅកើនឡើងផងដែរ ។

ក្នុងកិច្ចប្រជុំញគណរដ្ឋមន្ត្រី លោក Fumio Kishida យល់ឃើញថា ដោយសារតែស្ថានភាពនៃការដំឡើងប្រាក់ឈ្នួលបច្ចុប្បន្នមិនដើរតាមដូចការរំពឹងទុក ដូច្នេះរដ្ឋាភិបាលចាំបាច់ត្រូវផ្ដល់ការគាំទ្រជាបណ្ដោះអាសន្នដល់ប្រជាជន ហើយក៏មានបំណងអនុវត្តឲ្យបានលឿនតាមដែលអាចធ្វើទៅបានផងដែរ ។
លោក Kishida បាននិយាយថា ក្នុងចំណោមកញ្ចប់ថវិកាចំនួន ១៧ ពាន់ពាន់លានយ៉េន ឬប្រហែល ១១៣ ពាន់លានដុល្លារ ក្នុងនោះថវិកាប្រហែល ១៣ ពាន់ពាន់លានយ៉េន ឬប្រហែល ៨៦.៤៩ ពាន់លានដុល្លារ នឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ដល់ប្រជាជន ខណៈគ្រួសារដែលមានប្រាក់ចំណូលទាបរំពឹងនឹងទទួលបានចំនួន ៧០,០០០ យ៉េន ប្រហែល ៤៦៥.៧៥ ដុល្លារ ហើយ ៣ ពាន់ពាន់លានយ៉េន ឬប្រហែល ២០ ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយលើវិធានការនៃបន្ទុកពន្ធបណ្តោះអាសន្ន ។

កាលពីខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា រយៈពេល ៣ ឆ្នាំខាងមុខ សេដ្ឋកិច្ចប្រទេសជប៉ុននឹងលែងផ្អែកលើការកាត់បន្ថយការចំណាយ ហើយប្រែសេដ្ឋកិច្ចផ្តោតលើកំណើនទីផ្សារការងារ ប្រាក់ឈ្នួលខ្ពស់ ការកើនឡើងនៃឌីជីថលនីយកម្ម និងការគាំទ្រសម្រាប់ការចាប់ផ្តើមអាជីវកម្មជាដើម ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលនឹងផ្តោតលើទិសដៅចំនួន ៤ សម្រាប់សេដ្ឋកិច្ចប្រទេស គឺការប្រយុទ្ធប្រឆាំងនឹងអតិផរណា ការបង្កើនប្រាក់ឈ្នួល និងការជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ ការលើកកម្ពស់ការវិនិយោគក្នុងស្រុក ការបង្កើនអត្រាកំណើត និងការពង្រឹងសុវត្ថិភាពប្រជាជនជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ