Connect with us

សេដ្ឋកិច្ច

អតិផរណា ថៃ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២៥ ខែ

បានផុស

នៅ

បើយោងតាមក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា អត្រាអតិផរណាប្រទេសថៃបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល​​ ២៥ ខែ ដោយសារតែការធ្លាក់ចុះនៃតម្លៃថាមពល​នៅក្នុងប្រទេស​ តាមរយៈវិធានការគាំទ្ររបស់រដ្ឋាភិបាល និងតម្លៃអាហារទាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ថៃ បានធ្លាក់ចុះ ០.៣១ ភាគរយនៅក្នុងខែតុលា បើប្រៀបធៀបនឹងឆ្នាំមុន ខណៈកាលពីខែមុន សន្ទស្សន៍បានឡើងដល់ ០.៣ ភាគរយ ។

ចំណែកសន្ទស្សន៍​តម្លៃទំនិញប្រើប្រាស់ស្នូល បានកើនឡើង ០.៦៦ ភាគរយ បើប្រៀបធៀបនៅក្នុងខែតុលាឆ្នាំមុន ធ្វើឲ្យអតិផរណា​បាន​ធ្លាក់​ចុះ​ក្រោម​គោលដៅ​របស់​ធនាគារ​កណ្តាល​ពី ១ ភាគរយ​ទៅ ៣ ភាគរយ​សម្រាប់​រយៈពេល​ ៩ ​ខែ​ជាប់​គ្នា ។

ក្នុងអំឡុងខែមករាដល់ខែតុលា, សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជាមធ្យម ១.៦០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ ១.៤១ ភាគរយប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ក្រសួងនៅតែមើលឃើញថា អតិផរណាដែលនាំមុខគេគឺ ១.០ ភាគរយទៅ ១.៧ ភាគរយនៅឆ្នាំនេះ ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុធនាគារកណ្តាលថៃ បានដំឡើងអត្រាការប្រាក់ដ៏សំខាន់ភ្លាមៗ ដោយក្នុងមួយត្រីមាសដល់ ២.៥០ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍ ខណៈគោលនយោបាយនេះ ​នឹង​ពិនិត្យ​ម្តងទៀត​នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព​៖​ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម