Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​កូរ៉េ​ចំនួន ១៦ កំពុង​វិនិយោគ​លើ​វិស័យ​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

បានផុស

នៅ

តាម​រយៈ​ «លទ្ធផលនៃកិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-កូរ៉េ លើក​ទី ៥» បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការនិងការ​វិនិយោគ​របស់​​កូរ៉េ​​​លើ​​វិស័យ​ហិរញ្ញវត្ថុក្នុង​ប្រទេស​កម្ពុជា។

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ កម្ពុជា-កូរ៉េ លើកទី ៥ ដែល​រៀបចំ​ឡើងកាលពីពេលថ្មីៗនេះ​ដែល​មាន​លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ​នៃក្រសួង​ការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ និង​លោក ចាង ហូជីន (CHANG Ho-jin) អនុរដ្ឋមន្រ្តីទី ១ ​ក្រសួង​ការបរទេសនៃសាធារណរដ្ឋកូរ៉េ ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ កម្ពុជា​កូរ៉េ​បាន​សម្តែងការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​​លើវិស័យជាច្រើនរួមមាន នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងចំណោមវិស័យផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយសុទិដ្ឋិនិយមអំពីការងើបឡើងវិញជាលំដាប់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ និងបានសម្ដែងនូវការទុកចិត្តថា តាមរយៈការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-សាធារណរដ្ឋកូរ៉ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងបន្តកើនឡើងថែមទៀត លើសកម្រិតមុនពេលមានជំងឺរាតត្បាត​សកល​​ទៅទៀត។ ភាគីកូរ៉េបានទទួលយកទៅពិចារណាសំណើរបស់កម្ពុជា ដែលចង់ឱ្យកូរ៉េបើកចំហទីផ្សារកាន់តែធំជាងមុនសម្រាប់ផលិតផលកសិកម្មកម្ពុជា រួមមានដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ម្រេច ម្ទេស ស្រកានាគ ម្នាស់ និងដំឡូងមី។

ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីទាក់ទាញវិនិយោគកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈវិនិយោគរបស់កូរ៉េលើធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ១៦។ ភាគីទាំងពីរបាន ឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុបន្ថែមទៀត​។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីកម្ពុជាបានធ្វើការវាយតខ្ពស់ចំពោះជំនួយរបស់កូរ៉េ និងបានឯកភាពគ្នាពន្លឿនការអនុវត្តគម្រោង «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។

គួរ​បញ្ជាក់ថា ​កម្ពុជា​និង​កូរ៉េ​កំពុង​ពង្រឹងនិង​ពង្រីក​យ៉ាង​ស៊ីជម្រៅ និង​ទូលំទូលាយ ចាប់តាំង​ពីការ​តភ្ជាប់​ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧។ ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនង ទ្វេភាគី​គួរត្រូវដំឡើងកម្រិត​ឱ្យខ្ពស់​ជាងនេះ ដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏ធំធេង​រវាង​ប្រទេស​ទាំងពីរ។

បើយោងតាមទិន្នន័យពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរយៈពេលជាង ២០ ឆ្នាំនេះ វិនិយោគគិនកូរ៉េខាងត្បូងបានមក​បោះទុនវិនិយោគនៅកម្ពុជាជិត ៧​ ពាន់​លាន​ដុល្លាអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម