សេដ្ឋកិច្ច
តម្រូវការផ្ទះល្វែងតម្លៃជាង ១ ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េនៅ ហូជីមិញ និងហាណូយ ធ្លាក់ចុះយ៉ាងខ្លាំង
ផ្ទះល្វែងដែលមានតម្លៃសមរម្យនៅទីក្រុងហាណូយធ្លាក់ចុះខ្លាំងមែនទែន ពោលមានត្រឹមតែ ៥ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ខណៈនៅក្រុងហូជីមិញវិញមិនមានការផ្គត់ផ្គង់ផ្ទះល្វែងដែលមានតម្លៃសមរម្យថ្មីឡើយ ។

ក្រសួងសំណង់វៀតណាម បានចាត់ថ្នាក់ផ្ទះល្វែងដែលមានតម្លៃសមរម្យចន្លោះពី ២៥ ទៅ ៣៥ លានដុង ឬប្រហែល ១,០៣០ ទៅ ១,៤៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬតិចជាងមួយម៉ែត្រការ៉េ ។
យោងតាមក្រសួងសំណង់បានឲ្យដឹងថា ផ្ទះល្វែងជាមធ្យមដែលមានផ្ទៃដី ៥០ ទៅ ៦០ ម៉ែត្រការ៉េនៅក្នុងទីក្រុងហាណូយមានតម្លៃ ២.៥ ទៅ ៣ ពាន់លានដុង ស្មើនឹងប្រហែល ១២៣,៣០៤ ដុល្លារ ខណៈនៅហូជីមិញវិញ តម្លៃជាមធ្យមគឺ ៣ ទៅ ៣.៦ ពាន់លានដុង ស្មើនឹងប្រហែល ១៤៧,៩៦៥ ដុល្លារ ។

ចំពោះហេតុផលដែលធ្វើឲ្យលែងមានផ្ទះល្វែងតម្លៃសមរម្យនេះដែរ គឺដោយសារតែទំហំផ្ទៃដីមានកម្រិត ការផ្គត់ផ្គង់លំនៅដ្ឋានខ្វះខាត តម្លៃដីឡើងខ្ពស់ ការកើនឡើងថ្លៃសំណង់ និងកម្លាំងពលកម្ម រួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍មិនចាប់អារម្មណ៍គម្រោងបែបនេះផង ។
បើតាមអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃទាប G-Home បានលើកឡើង មួយរយៈចុងក្រោយនេះ បញ្ហាអចលនទ្រព្យមានប្រឈមយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ដែលជំរុញឲ្យតម្លៃដីឡើងថ្លៃជាច្រើនដង ព្រោះថា តម្លៃដីកាន់តែឡើងខ្ពស់ នោះតម្លៃបញ្ចូលសរុបសម្រាប់ការសាងសង់ផ្ទះល្វែងក៏ឡើងខ្ពស់ដូចគ្នា ។
គួរបញ្ជាក់ថា ដង់ស៊ីតេប្រជាជននៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០១៥ មកដែលនាំឲ្យតម្រូវការលំនៅដ្ឋានមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផ្ទះល្វែងដែលមានតម្លៃសមរម្យនេះតែម្ដង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល