Connect with us

សេដ្ឋកិច្ច

ប្រជុំតាមzoomបែបណា អាច​ការពារសុវត្ថិភាព​បានពីពួក hackers

បានផុស

នៅ

ការប្រជុំតាមអនឡាញ បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមឈានមុខគេសម្រាប់យើងទាំងអស់គ្នា​ក្រោយពេលកូវីដ១៩មានវត្តមាន ដូចគ្នានឹងទំនើបកម្មបច្ចេកវិទ្យាថ្មីដែលយើង ឧទាហរណ៍មាន​កម្មវិធី Zoom ដ៏ពេញនិយម ។

ខណៈពេលដែល Zoom បានបន្ថែមនូវវិធានការណ៍សុវត្ថិភាពនិងឯកជនភាព ដើម្បីការពារមានជំហានងាយៗមួយចំនួនដែលអ្នកប្រជុំ អាចរៀន​អនុវត្តដើម្បីការពារគណនីរបស់អ្នកខ្លួន ចៀសវាងការ​ធ្វើចារកម្មឬចម្លងមេរោគទាញយកអត្ថប្រយោជន៍ពីអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ប្រើគេហទំព័រZoom
វេបសាយZoomហ្សូមនឹងធានានូវយន្តការនៃការត្រួតពិនិត្យសន្ធឹកសន្ធាប់ច្រើនជាន់ ជាងការប្រជុំដោយបណ្តាញ​ដទៃ ដែលធានា​កម្រិតសុវត្ថិភាពខ្ពស់ជាងពីមុនៗមក គឺ​មានការUpdateជានិច្ច​។

ប្រសិនបើមិនមាន​ជំរើស ឬអ្នកចូលចិត្ត App ផ្សេងក្តី សូមប្រាកដថា មានការUpdateទាន់សម័យជាមួយនឹងកម្មវិធីការពារ​ថ្មីៗដែលនឹងធានាថា មិនមានការបំពានសុវត្ថិភាពឡើយ។

២. Turn Off ការផ្ទេរឯកសារ
ការបិទនេះ មិនឱ្យអនុញ្ញាតឱ្យផ្ទេរឯកសារបាន ក៏ដូចជា ការលួចជ្រាតចូល ដែលអាចជួយពពួកHackerរកបានគណនីយើង​ក្នុងអំឡុងពេលប្រជុំតាមរយៈ Search ។ ការផ្ទេរឯកសារគឺជាមធ្យោបាយពួកគេ​អាច​បំបែកផ្លូវជ្រាតចូលក្នុងកុំព្យូទ័ររបស់យើង​និងធ្វើឱ្យខូចការសម្ងាត់បាន ។ អាចរកមើលវិធីសាស្ត្រ​បិទការផ្ទេរឯកសារដោយរុករក​លើYoutube។

៣ កុំផ្ញើលិខិតអញ្ជើញផ្ទាល់ខ្លួនជាមួយលេខសម្ងាត់
ធានាថាមានតែអ្នកចូលរួមប្រជុំ ដែលត្រូវបានអញ្ជើញប៉ុណ្ណោះ កំពុងចូលរួមក្នុងការប្រជុំ។អាចធ្វើការអញ្ជើញផ្ទាល់ខ្លួនដោយប្រើលេខសម្ងាត់ ហើយប្រើសារ SMS ឬអ៊ីមែលដើម្បីបន្ថែមមនុស្សចូលប្រជុំក្នុងចំនួនដែលកុងត្រូលបាន។

៤ ចែករំលែកតែFileណាដែលចាំបាច់បំផុតប៉ុណ្ណោះ
ប្រសិនបើកិច្ចប្រជុំត្រូវ​ចែករំលែកឯកសារ សូមណែនាំឱ្យចែករំលែកតែ​កម្មវិធីឬឯកសារជាក់លាក់ណាមួយជាជាងចែករំលែកអេក្រង់ទាំងមូល។ នោះដោយសារតែយើងមិនគួរ​បង្ហាញទិន្នន័យឯកជនទេ។

៥. ត្រួតពិនិត្យរាល់៣នាទីម្តងថាអ្នកណាខ្លះកំពុងចូលរួមការប្រជុំ
ដើម្បីរារាំងមនុស្សដែលមិនបានអញ្ជើញលួចចូលរួមក្នុងកិច្ចប្រជុំ សូមប្រាកដថាមានតែម្ចាស់ផ្ទះប៉ុណ្ណោះដែលអាចសំរេចថា អ្នកណាចូលរួមដោយបើកបន្ទប់រង់ចាំសម្រាប់ភ្ញៀវ។ មនុស្សដែលចូលរួមសន្និសិទជាដំបូង​ស្ថិតក្នុងបន្ទប់រង់ចាំ។ ម្ចាស់ផ្ទះអាចមើលឃើញថា អ្នកណាកំពុងចាំ​នៅទីនោះហើយសម្រេចចិត្ត​ថា​អនុញ្ញាតឱ្យពួកគេចូល (ឬអត់) ។

៦ ផ្តាច់បណ្តាញពីកិច្ចប្រជុំ Zoom ភ្លាមៗនៅពេលចប់
នៅចុងបញ្ចប់នៃការប្រជុំត្រូវប្រាកដថាបានផ្តាច់ចេញពីបណ្តាញ​ហើយ។ មនុស្សជាច្រើន​ចុចប៊ូតុងមិនត្រូវ ការសន្ទនានៅតែឮបន្តដំណើរការក្រោយការប្រជុំ ហើយអ្នកណាម្នាក់អាចបន្តស្តាប់និងមើលសកម្មភាព​យើង។ ហេតុដូច្នេះហើយម្ចាស់ផ្ទះគួរតែបញ្ចប់ការប្រជុំសម្រាប់អ្នករាល់គ្នាដោយ​ចុចផ្តាច់។
សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៦ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៧ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម