Connect with us

សេដ្ឋកិច្ច

រយៈពេល ៩ ខែ ឡាវ មានទេសចរបរទេសមកកម្សាន្តជាង ២.៤ លាននាក់ កើន ២៨៥ ភាគរយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៍ និងទេសចរណ៍ឡាវលោកស្រី សួនសុវណ្ណ វិយាកេត បាននិយាយថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ប្រទេសឡាវទទួលបានលំហូរភ្ញៀវទេសចរបរទេសជាង ២.៤ លាននាក់ ពោលគឺកើនឡើងប្រមាណ ២៨៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង ២.៤ លាននាក់នេះ បណ្តាប្រទេសអាស៊ានបានចូលរួមចំណែកជាង ១.៦ លាននាក់ ខណៈផ្សេងទៀតមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងសហរដ្ឋអាមេរិក ។

កំណើនទេសចរនេះ ត្រូវ​បាន​គេ​សន្មត់ថា ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ​ ជាពិសេស​ផ្លូវដែក​ ឡាវ-ចិន ដែល​បាន​ក្លាយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម ខណៈនៅបំណាច់ឆ្នាំ ២០២៣ នេះ ឡាវរំពឹងនឹងមានភ្ញៀវទេសចរបរទេសកើនឡើងពីជាង ២ លាននាក់ ដល់ជាង ៣ លាននាក់ ។

ដោយឡែកសម្រាប់ឆ្នាំ ២០២៤ ឡាវ​កំណត់គោលដៅទេសចរប្រមាណ ៤.៦ លាននាក់ដើម្បីបង្កើនប្រាក់ចំណូល ៧១២ លានដុល្លារពីវិស័យទេសចរណ៍ ។

ជាចុងក្រោយលោកស្រីបញ្ចាក់ថា ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសនេះ រដ្ឋាភិបាលបានលើកទឹកចិត្តដល់ភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសឡាវ ដោយគិតគូរពីទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងកសិកម្ម ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ជាពិសេសធ្វើយ៉ាងណាឲ្យមាននិរន្តរភាពតាមរយៈការចូលរួមពីប្រជាជនទាំងអស់គ្នា និងសង្គមទាំងមូល ដោយផ្តោតលើការស្តារវិស័យទេសចរណ៍ឡើងវិញ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Laotian Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ៣ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម