សេដ្ឋកិច្ច
វៀតណាម កំណត់កំណើន GDP ពី ៦ ទៅ ៦.៥ ភាគរយនៅឆ្នាំ ២០២៤
វៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៤ ចន្លោះពី ៦ ទៅ ៦.៥ ភាគរយ និងគោលដៅកម្រិតអតិផរណាត្រឹម ៤ ទៅ ៤.៥ ភាគរយ ជាពិសេសនឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ចន្លោះពី ៤,៧០០ ដុល្លារទៅ ៤,៧៣០ ដុល្លារ ។

ទន្ទឹមនឹងនេះ សមាមត្រការផលិត និងដំណើរការនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ត្រូវបានកាត់បន្ថយពី ១.៣ ទៅ ១.៦ ភាគរយ ខណៈនៅឆ្នាំក្រោយពី ២៤.១ ទៅ ២៤.២ ភាគរយ ។ ចំណែកគោលដៅកំណើនផលិតភាពការងារត្រូវបានកាត់បន្ថយពី ០.២ ទៅ ០.៧ ភាគរយមក ៤.៨ ទៅ ៥.៣ ភាគរយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម លោក Vu Hong Thanh បានលើកឡើងថា គោលដៅខ្ពស់បែបនេះ គឺដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ។

លោកបន្ថែមថា គោលដៅខ្ពស់ គឺផ្អែកលើសញ្ញាសេដ្ឋកិច្ចវិជ្ជមាននាពេលបច្ចុប្បន្ន ដូចជាការងើបឡើងវិញយ៉ាងខ្លាំងក្នុងការវិនិយោគ ការប្រើប្រាស់ ទេសចរណ៍ និងការនាំចេញ ហើយវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនកំពុងត្រូវបានពន្លឿនផងដែរ ។
ទោះយ៉ាងណា ការកំណត់គោលដៅខ្ពស់បែបនេះ ក៏នាំឲ្យសមាជិកសភាចេញមកប្រឆាំង និងសម្តែងការព្រួយបារម្ភផងដែរ ហើយថែមទាំងបានស្នើឲ្យរក្សានៅកម្រិត ៥ ទៅ ៦ ភាគរយជំនួសវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ