Connect with us

សេដ្ឋកិច្ច

ឥណ្ឌា ចំណេញលុយរាប់ពាន់លានដុល្លារពីការទិញប្រេងរបស់ រុស្ស៊ី

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសឥណ្ឌាចំណេញលុយបានប្រហែល ២.៧ ពាន់លានដុល្លារពីការទិញប្រេង​បញ្ចុះតម្លៃពីរុស្ស៊ីក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដែរថា ប្រទេសឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីជិត ៧០ លានតោន រាប់ពីខែមករាដល់ខែកញ្ញា ស្មើនឹង ១.៨៥ លានបារ៉ែលក្នុងមួយថ្ងៃ ។

តម្លៃជាមធ្យមនៃប្រេងរុស្ស៊ីដែលផ្គត់ផ្គង់ទៅឲ្យរោងចក្រចម្រាញ់ប្រេងឥណ្ឌា រួមទាំងថ្លៃដឹកជញ្ជូន និងការធានារ៉ាប់រងមានចំនួន ៥២៥.៦០ ដុល្លារក្នុងមួយតោន ខណៈដែលតម្លៃជាមធ្យមនៃប្រេងឆៅអ៊ីរ៉ាក់ដែលមានគុណភាពប្រហាក់ប្រហែលនឹងប្រេងឆៅ Urals របស់រុស្ស៊ី មានតម្លៃដល់ ៥៦៤.៤៦ ដុល្លារក្នុងមួយតោន ក្នុងអំឡុងពេលដូចគ្នានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឥណ្ឌាក៏បានជំនួសអឺរ៉ុបជាអ្នកទិញដ៏សំខាន់នៃប្រេងឆៅពីសមុទ្ររបស់រុស្ស៊ី ខណៈដែលលោកខាងលិចកំពុងស្វែងរកការផ្តាច់ខ្លួនចេញពីការផ្គត់ផ្គង់របស់រុស្ស៊ី បន្ទាប់ពីការលុកលុយពេញទំហឹងទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ស្របពេលជាមួយគ្នានេះ ប្រទេសរុស្ស៊ីក៏បានវ៉ាដាច់ប្រទេសអ៊ីរ៉ាក់ ជាអ្នកផ្គត់ផ្គង់ប្រេងច្រើនជាងគេបង្អស់ដល់ឥណ្ឌា ចំណែកអារ៉ាប៊ីសាអូឌីត ធ្លាក់មកនៅចំណាត់ថ្នាក់លេខ ៣ ។

ទន្ទឹមនឹងនេះ តម្លៃប្រេងត្រូវបានគេរំពឹងថានឹងកើនឡើងផងដែរ ខណៈកាលពីសប្តាហ៍មុន រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានដាក់កម្រិតលើការនាំចេញទិន្នផលប្រេងឆៅរបស់ពួកគេចំនួន ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម