ព័ត៌មានជាតិ
ដុល្លារូបនីយកម្មធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះ ពេលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ
លោក ស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ដុល្លារូបនីយកម្មបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះថ្នាក់ នៅពេលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo1699602356-1024x682.jpeg)
ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)” នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា លោក ស្រី ជាសិរី បានឲ្យដឹងថា ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។
ជាការពិតដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo1699602357-1024x682.jpeg)
លោកស្រីថា នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។
លោកស្រីបានបន្ថែមថា បច្ចុប្បន្នស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហនយោបាយសារពើពន្ធបានរួមតូចទៅៗដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានាលើពិភពលោកបានពឹងផ្អែកកាន់តែច្រើនលើនយោបាយរូបិយវត្ថុដើម្បីស្តារកំណើនសេដ្ឋកិច្ច។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាការអេស៊ីលីដាបានបញ្ជាក់ថា ការបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារភ្លាមៗអាចប៉ះពាលដល់សេដ្ឋកិច្ចនាំឲ្យកើតមានឡើងអតិផរណា។ លោកថា ការធ្វើបដិដុល្លាររូបនីកម្មដោយគំហុកផ្តល់ផលប៉ះពាល់ច្រើនទាំងស្ថាប័ននិងអតិថិជន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo1699602356-1-1024x682.jpeg)
ខណៈដែលការប្រើប្រាស់ដុល្លារូបនីយកម្មជួយរក្សាអតិផរណាមិនឲ្យធ្លាក់ ធ្វើឲ្យមានស្ថិរភាពអត្រាប្តូរប្រាក់ ការធ្វើពាណិជកម្មក្រៅប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគពីបរទេស លោក អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានវិវឌ្ឍប្រែប្រួលលើការប្រើប្រាស់រូបិយវត្ថុជាប្រាក់រៀលនៅលើទីផ្សារ។
ប្រធាននាយប្រតិបត្តិធនាការអេស៊ីលីដាបានអះអាងថា កាលពីឆ្នាំ ២០១៧ ឥណទានជាដុល្លារគ្របដណ្តប់ ៩៨ ភាគរយ ខណៈនៅឆ្នាំ ២០២២ ឥណទានប្រាក់ដុល្លារធ្លាក់ចុះនៅ ៨៩%។ ដោយឡែកប្រាក់បញ្ញើសន្សំមាន ៩៣ ភាគរយ និងឆ្នាំ ២០២២ ប្រាក់សន្សំជាដុល្លារនៅ ៩០.៤% ដែលនេះបង្ហាញជាសញ្ញាណដ៏ល្អមួយ។
លោកស្រី ជា សិរី ក៏មើលឃើញការប្រែប្រួលលើទំនុកចិត្តប្រាក់រៀលនៅលើទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីថា សមាមាត្រនៃការប្រើប្រាស់ប្រាក់រៀលក្នុងរយៈពេល ២ ទសវត្សន៍នេះបានកើនពី ០,៨៥ ទ្រីលានរៀល ដល់ ១៤,៥ ទ្រីលានគឺកើនឡើង ១៦ ដង ដែលនេះបង្ហាញសញ្ញាណផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ទំនុកចិត្តលើការប្រើប្រាស់រូបិយវត្ថុជាតិ។
ធនាគារជាតិនៃកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចនេះ គឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។
ខ្លឹមសារនៃអត្ថបទក្នុងសៀវភៅនេះផ្តល់សារៈសំខាន់ សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ច។ សៀវភៅនេះបានរំលេចអំពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានអត្ថបទវិភាគស៊ីជម្រៅ អំពីឥទ្ធិពលនៃចរាចរណ៍ប្រាក់ដុល្លារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធទូទាត់ «បាគង» ដែលជួយបង្កើនការប្រើប្រាស់ប្រាក់រៀល។
សៀវភៅដុល្លារូបនីយកម្មនៅកម្ពុជាក្លាយជាករណីសិក្សាដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រព័ន្ធទូទាត់ បាគង ជាគំរូសម្រាប់កាត់បន្ថយចរាចរណ៍ប្រាក់ដុល្លារ។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បង្ហាញគម្រោងដាក់ឲ្យអនុវត្តសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញសាធារណជនឱ្យប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយផងដែរ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?