Connect with us

សេដ្ឋកិច្ច

វៀតណាម ខ្ចីប្រាក់ ២៨.៣៥ ពាន់លានដុល្លារថែមទៀតសម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

រដ្ឋសភាវៀតណាម បានបើកភ្លើងខៀវចំពោះសំណើរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ចំនួន ៦៩០.៥៥ ពាន់ពាន់លានដុង ឬប្រហែល ២៨.៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺខ្ពស់ជាងការខ្ចីប្រាក់របស់ខ្លួននៅឆ្នាំនេះ ៦ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមផែនការហិរញ្ញវត្ថុដែលត្រូវបានអនុម័តដោយសមាជិកសភាបានឲ្យដឹងថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលត្រូវបានគេប៉ាន់ប្រមាណថា នឹងមានចំនួន ១,៧០០ ពាន់ពាន់លានដុងនៅឆ្នាំក្រោយ ហើយឱនភាពថវិកានឹងមាន ៣៩៩ ពាន់ពាន់លានដុង ឬ ៣.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

ចំពោះប្រាក់កម្ចី ៦៩០ ពាន់ពាន់លានដុង នឹងត្រូវប្រើដើម្បីទូទាត់ឱនភាព សេវាបំណុលដែលមានស្រាប់ និងការផ្តល់ប្រាក់កម្ចីជាដើម ។

ទន្ទឹមនឹងនេះ រដ្ឋសភាក៏បានស្នើឲ្យរដ្ឋាភិបាលរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល ដូចជាធ្វើការផ្លាស់ប្តូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបាននិងកំពុងធ្វើការលើកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយការត្អូញត្អែររបស់បុគ្គលិកផ្នែកសាធារណៈពាក់ព័ន្ធនឹងប្រាក់ឈ្នួលទាប ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម