Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បន្តអនុញ្ញាតឲ្យ​នាំចូលត្រី៤​ប្រភេទពីវៀត​ណាម​ឡើង​វិញ​

បានផុស

នៅ

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេច​ផ្អាក​ការនាំចូលជាបណ្ដោះអាសន្នប្រភេទត្រីមួយចំនួន ដែលវារីវប្បករកម្ពុជាផលិត​បាន​ច្រើន​ ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្ម និងជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លាដើម្បីឈានទៅរកការនាំចេញនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មួយខែក្រោយមក នៅថ្ងៃ៨ ខែកុម្ភៈ ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានអនុញ្ញាតិឱ្យនាំចូលផលិតផលជលផលឡើងវិញ ជាពិសេសត្រីចំនួន៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ តាមតម្រូវការជាក់ស្ដែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

តាមសេចក្ដីប្រកាសព័ត៌មានចុងក្រោយ ក្រសួងកសិកម្មនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញនាំចូលផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាងនិងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

តាមរយៈយន្តការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម សហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករកម្ពុជា ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាន៍ថា ការនាំចូលត្រីចូលមកកម្ពុជាឆ្នាំ២០២០ពីប្រទេសជិតខាងមានចំនួន ១៧,០០០ តោន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ក្រសួងកសិកម្ម ការចិញ្ចឹមត្រី និងបង្គារអនុវត្តបានជាង៤សែនតោននៅឆ្នាំ២០២០ ដែលមានការកើនឡើងជិត១សែនតោន បើប្រៀបធៀប​ទៅនឹងឆ្នាំ២០១៩៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ៦ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

Sokha Hotels

ព័ត៌មានពេញនិយម