Connect with us

សេដ្ឋកិច្ច

ថៃ ពិចារណាបន្តលើកលែងទិដ្ឋាការលើទេសចរ ចិន រហូតដល់ចុងឆ្នាំ ២០២៤

បានផុស

នៅ

អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កំពុងពិចារណាលើការបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរហូតដល់ចុងឆ្នាំ ២០២៤ ដោយសារតែចំនួនទេសចរ​ចិន ទំនងជាធ្លាក់ចុះក្រោមគោលដៅដែលបានកំណត់ចំនួន ៤.៤ លាននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool ​បានលើកឡើងថា ទោះបីរដ្ឋាភិបាលសម្រេចលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនរយៈពេល ៥ ខែកន្លងមកក៏ដោយ ប៉ុន្តែលំហូរនៃភ្ញៀវទេសចរចិនប្រចាំថ្ងៃមានចំនួនត្រឹមតែ ៨,០០០ ទៅ ១០,០០០ នាក់ប៉ុណ្ណោះ ។

បន្ទាប់ពីវិស្សមកាលមាសនៅក្នុងប្រទេសចិន លំហូរនៃអ្នកទស្សនានៅតែមកជាប់លាប់ជាមធ្យម ១០,០០០ នាក់ ដែលស្រដៀងទៅនឹងចំនួនប្រចាំថ្ងៃពីប្រទេសម៉ាឡេស៊ី ។ កត្តានេះ អាជ្ញាធរទេសចរណ៍ថៃ នឹងរងចាំរហូតដល់ចុងឆ្នាំ ដើម្បីវាយតម្លៃធ្វើយ៉ាងណារកវិធីបង្កើនចំនួនភ្ញៀវទេសចរណ៍ចិនប្រចាំថ្ងៃឲ្យបានប្រមាណ ១៥,០០០ នាក់ ។

ទន្ទឹមនឹងនេះ មិនត្រឹមតែទេសចរចិនមួយឡើយ អាជ្ញាធរទេសចរណ៍ក៏កំពុងពិចារណាលើការពន្យារ ក៏ដូចជាលើកលែងសម្រាប់ទីផ្សារចំនួន ៤ ប្រទេសផ្សេងទៀតផងដែររួមមាន កាហ្សាក់ស្ថាន រុស្ស៊ី ឥណ្ឌា និងតៃវ៉ាន់ ។

ទោះបីជាគោលដៅរបស់អាជ្ញាធរទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៤.៤ លាននាក់នៅឆ្នាំនេះក៏ដោយ ប៉ុន្តេសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) រំពឹងថា នឹងមានត្រឹមតែ ៣.៥ លាននាក់ប៉ុណ្ណោះ ពោលតិចជាងគោលដៅឆ្ងាយណាស់ ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ភ្ញៀវទេសចរចិនមានប្រមាណ ២.៨៣ លាននាក់ប៉ុណ្ណោះ បានចូលមកកម្សាន្តនៅប្រទេសថៃ ហើយជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីភ្ញៀវទេសចរម៉ាឡេស៊ីដែលមានចំនួន ៣.៦៩ លាននាក់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម