Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះឆ្ងាយជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣

បានផុស

នៅ

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះឆ្ងាយជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ហើយបង្ហាញពីកម្សោយនៃការស្ទុះងើបឡើងវិញ ក៏ដូចជាប្រឈមមុខនឹងភាពមិនប្រាកដប្រជា រួមទាំងការចុះខ្សោយនៃរូបិយប័ណ្ណ អតិផរណាអូសបន្លាយ និងទស្សនវិស័យនៅក្រៅប្រទេសផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានធ្លាក់ចុះ ២.១ ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសារតែការធ្លាក់ចុះនៃការចំណាយអាជីវកម្ម និងការនាំចូលខ្ពស់ ទើបបានជាអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ខ្លាំងបែបនេះ ហើយការ​ធ្លាក់​ចុះ​នេះ គឺ​ជ្រៅ​ជាង​ការ​ព្យាករ​ណ៍របស់​អ្នក​សេដ្ឋកិច្ច​ទៅទៀត ខណៈពួកគេដាក់ក្ដី​រំពឹងថានឹងមាន​ការ​ធ្លាក់​ចុះត្រឹម ០.៤ ភាគរយប៉ុណ្ណោះ ។

យោងតាមទិន្នន័យដែលបង្ហាញនៅថ្ងៃពុធនេះបានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ជប៉ុន នៅតែមានភាពយឺតយ៉ាវ ហើយថែមទាំងដើរយឺតជាងដៃគូជុំវិញពិភពលោករបស់ខ្លួនផងដែរ ។ ហេតុផលនេះ អាចនាំឲ្យធនាគារកណ្តាលជប៉ុន ពន្យារពេលការផ្លាស់ប្តូរគោលនយោបាយណាមួយចេញពីជំហរបន្ធូរបន្ថយរូបិយវត្ថុដ៏ធំរបស់ខ្លួន ។

អភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda និយាយថា​ ធនាគារនឹងរក្សាគោលជំហររហូតមានសញ្ញាច្បាស់លាស់ជាងនេះថា វដ្តនៃប្រាក់ឈ្នួល តម្លៃ និងកំណើនត្រូវបានពង្រឹង ស្របពេលដែលបញ្ហាអតិផរណាក៏កំពុងឆ្ពោះទៅរកគោលដៅដែលមានស្ថេរភាព ២ ភាគរយផងដែរ ។​

ដោយឡែក ដើមទុនវិនិយោគរបស់អ្នកជំនួញ បានថយចុះ ០.៦ ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ១ ភាគរយនៅក្នុងត្រីមាសមុន ដែលបង្ហាញថា ក្រុមហ៊ុនបន្តកាត់បន្ថយវិនិយោគ ចំពេលមានការកើនឡើងតម្លៃ ទោះបីជាតម្រូវការកើនឡើងសម្រាប់ឌីជីថលនីយកម្មដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មក៏ដោយ ។

ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានបន្ថែមការចំណាយដើម្បីគាំទ្រតម្រូវការក្នុងស្រុកតាមរយៈកញ្ចប់សេដ្ឋកិច្ចចុងក្រោយបង្អស់ដែលមានតម្លៃជាង ១៧ ពាន់ពាន់លានយ៉េន ឬប្រហែលជាង ១១៣ ពាន់លានដុល្លារ ។ វិធានការនេះ ផ្តោតលើការកាត់បន្ថយពន្ធលើប្រាក់ចំណូល និងការចែកជូនដល់គ្រួសារដែលមានចំណូលទាប ដើម្បីដោះស្រាយជាមួយនឹងតម្លៃឡើងខ្ពស់ ខណៈតាមរយៈវិធានការនេះ ត្រូវបានប៉ាន់ប្រមាណថា អាចជំរុញសេដ្ឋកិច្ច ១.២ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Japan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម